Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច កោះហៅ​បុរស​ម្នាក់​ម្ចាស់​ផេ​ក​ឈ្មោះ Srey Mom Online ឡាយ​វីដេអូ​ចាស់​ករណី​អគ្គិភ័យ​ឆេះ​អគារ អិន ៨ មក​អប់រំ​និង​កិច្ចសន្យា​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​ឈ្មោះ ផន ឌី​ម៉​ង់ ដែល​ប្រើប្រាស់​ហ្វេ​ស​បុក​ផេ​ក​ឈ្មោះ Srey Mom Online បានធ្វើការ​ឡាយ​វីដេអូ​ចាស់​ករណី​អគ្គិភ័យ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ និង​បាន​សារភាព​កំហុស​ជា​សាធារណ​: នា​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០​នេះ ។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើ​ការកោះហៅ​បុរស​ម្នាក់​ឈ្មោះ ផន ឌី​ម៉​ង់ ដែល​បាន​យក​ព័ត៌មាន​ចាស់​ករណី​អគ្គិភ័យ​មក​ឡាយ​ឡើងវិញ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ ជាពិសេស​បង្ក​ឲ្យ​មាន​ចលាចល​នៅក្នុង​សង្គមជាតិ ។

​បុរស​ម្នាក់​ឈ្មោះ ផន ឌី​ម៉​ង់ ជា​ម្ចាស់​ផេ​ក Facebook ឈ្មោះ Srey Mom Online ដែល​បាន​យក​វីដេអូ​ចាស់​ករណី​ឆេះ​អគារ អិន ៨ ដែល​បាន កើតឡើង​តាំងពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ខណ្ឌ​បឹង​កេងកង យកមក​ធ្វើការ​បង្ហោះ ឡាយ​ជា​វីដេអូ (Live Stream) កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣:៣០ នាទី នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ចង់​ឲ្យ​មាន​ភាព​ទាក់ទាញ​ខ្លាំង​មកលើ Page របស់គាត់ ដែល​ធ្វើ​ឲ្យ​សាធារណជន​មានការ​ភាន់ច្រឡំ និង​បង្ក​ការរំខាន់​ដល់​ការអនុវត្តន៍​ភារកិច្ច​របស់​អង្គភាព​បង្ការ និង​ពន្លត់​អគ្គិភ័យ​ទៀតផង​។​

​ផ្អែក​តាមច្បាប់ ជននេះ​ត្រូវ​មានទោស និង​ទទួល​ការផាកពិន័យ ប៉ុន្តែ​ដោយមាន​ការយោគយល់​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​អនុវត្ត​ត្រឹម​កម្រិត​អប់រំ​ណែនាំ​៕ ដោយ : កូ​ឡាប​

spot_img
×