Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុន កណ្ណី​កា លុយ​វេរ​ចូល​កុង​ម្តង​១​លាន​ដុល្លារ ត្រូវ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​អស់សំណើច​

spot_img

​ភ្នំពេញ​៖ ស៊ុន កណ្ណិកា តារា​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​វិ​វត្ត​ខ្លួន​មកជា​ថៅកែ​ជំនួញ Online ក្រោយ​រៀបការ​ជាមួយ​លោក​ផ្កាយ​៣ ថ្មីៗ​នេះ​ស្រាប់តែ​រង​ការរិះគន់​ដូច​ព្យុះ​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​សារបាន​បង្ហោះ​រូបភាព​លុយ​ដុល្លារ​ទាំង​ដុំៗ និង​ទម្លាយ​ឆាត​ជាមួយ​កូនក្រុម​បាញ់​លុយ​ចូល​កុង​ធនាគា​របស់ខ្លួន​ម្តង​១​លាន​ដុល្លារ​។​

​តាមរយៈ​គនណី​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា Maadam Yoo បាន​បង្ហោះ​ឆាត​ផ្ទាល់ខ្លួន​របស់​នាង​ជាមួយ​អ្នកនាង ស៊ុន កណ្ណិកា ពី​ការ​វេរ​លុយ​ដែលមាន​ចំនួន​រហូតដល់​ទៅ​១​លាន​ដុល្លារ​។ ដោយ​ក្នុងនោះ​អ្នកនាង ស៊ុន កណ្ណិកា បានសរសេរថា “​សប្បាយចិត្ត​ណាស់​ព្រឹក​នេះ ទទួលបាន​ហើយ លុយ​១​លាន​ដុល្លារ​ដែល​បងបាញ់​មក​”​។​
​ក្រោយ​បង្ហោះ​មិនបាន​ប៉ុន្មាន​នាទី​ផង​ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​ផ្ទុះសំណើច និង​ចោទ​ជា​សំណួរ​ចាក់​ដោត​ថា “​បាញ់​តាម​ធនាគារ​អី ណែនាំ​ផង ព្រោះ​អត់​ដឹងថា​លាន​ដុល្លារ​បាញ់​បាន​” ហើយក៏​មាន​អ្នក​តប​និង​ខំ​មិន​នោះ​ថា “ ពាក្យ​ក្នុង​ចិត្ត ក្រែងលោ​គេ​បាញ់​រំ​លោះ​ទេ​ដឹង​” ឯ​អ្នក​ខ្លះទៀត​ក៏បាន​ខំ​មិន​លេងសើច​បែប​ឌឺដង​ថា “​តែ​អា​ចិត្រ​ជិត​ផ្ទះ​ខ្ញុំ​វា​អត់​សប្បាយ​ទេ ព្រោះ​វា​ទើបតែ​ប្រឡង​ធ្លាក់​កាលពី​យប់មិញ​”​។

​គួរ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាលឱ្យ​ផ្ទុះ​ការរិះគន់​និង​ហួសចិត្ត​បែបនេះ ដោយសារតែ​គេ​ដឹងថា ជាទូទៅ​គ្រប់​ធនាគារ​ទាំ​ង​អស់ អាច​វេរ​លុយ​ចេញចូល​ត្រឹមតែ​២​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ហើយ​ការ​បង្ហោះ​បែបនេះ​គឺ​វា​ជាការ​បំ​ភ្លើ​ស​ខុសពី​ការពិត​។​

​យ៉ាងណាក៏ដោយ​អ្នកលេង​បណ្តាញ​សង្គម​ខ្លះ​និយាយថា វា​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​របស់​អ្នកលក់​អន​ឡាញ ដែល​ចូលចិត្ត​ប្រើ​ច្បាប់​ស្រូប​ទាញ​ស្រមើស្រមៃ លុយ​តិច​ឱ្យចេញ​លុយ​ច្រើនតែ​ប៉ុណ្ណោះ គ្រាន់តែ​គេ​មិនបាន​បកស្រាយ​ឱ្យ​ច្បាស់​ដើម្បី​ទាក់ទាញ​ការ like share ពី​អ្នកលេង​បណ្តាញ​សង្គម​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×