Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ចាត់​មន្ត្រី​ឲ្យ​អនុវត្ត​បទបញ្ជា សម្តេច ហ៊ុន សែន លើ​ករណី​រថយន្ត​កាត់​ត​កន្ទុយ​ដឹកទំនិញ​លើស​ទម្ងន់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ កាលពី​រសៀល​ថ្ងៃ ៩​រោជ ឆ្នាំរកា​នព្វ​ស​ក័ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ចាត់តាំង​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​អនុវត្ត បទបញ្ជា របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីអំពី​ការបញ្ឈប់​លែង​ឲ្យ​មាន​រថយន្ត​កាត់ត​កែឆ្នៃ​ត​ទ្រុង​ខុស​បច្ចេកទេស ឬ​រថយន្ត​ដឹក​ផ្ទុក​លើស​ទម្ងន់ ធ្វើ​សកម្មភាព​ចរាចរណ៍​នៅលើ​ដងផ្លូវ​សាធារណៈ ទូទាំងប្រទេស​កម្ពុជា​ទៀត​ទេ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ ដោយមាន​វត្តមាន​មន្ត្រី​មាន​សមត្ថកិច្ច មកពី​មន្ត្រី​មន្ទីរ​អង្គភាព​ជំនាញ និង​ផ្នែក​ពាក់​ព​ន្ធ័ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ជាច្រើនរូប​ចូលរួម​។​

​នាឱកាស​នោះ លោក ឈិន សេង​ងួន បាន​ដកស្រង់​ប្រសាសន៍ សម្តេច ហ៊ុន សែន មក​បញ្ជាក់ ជូន​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ នៅក្នុង​អង្គប្រជុំ​ថា « ចាប់ពី​០ ម៉ោង​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ឬ​បានន​យ័​ថា ចាប់ពី​ក្រោយ​ម៉ោង ១២​យប់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨​តទៅ ចំពោះ រថយន្ត​ដឹក​លើស​ទម្ងន់ និង​រថយន្ត​កាត់ត​កែឆ្នៃ​ទាំងអស់ បើ​ឃើញ គឺ​ត្រូវ​ចាប់​ទុក​ទាំងអស់ និង​ថាបើ​មាន​ឃើញ​បើកបរ​នៅ​ខេត្ត​ណា ឬ​ស្រុក​ណា ចៅហ្វាយខេត្ត ចៅហ្វាយស្រុក​នោះ ត្រូវ​ទទួលខុសត្រូវ​»​។​

​ចំពោះ​បទបញ្ជា​ខាងលើនេះ លោក ឈិន សេង​ងួន ថ្លែង​ក្នុង​អង្គប្រជុំ​ថា រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​ចាត់តាំង​ឲ្យ​មន្ត្រី​នៅតាម​ស្ថាប័ន​ជំនាញ នៅតាម​ផ្នែក​នីមួយៗ ត្រូវ​រួមសហការ​គ្នា​ចុះ​អនុវត្ត​បទបញ្ជា របស់​ប្រមុខ​ដឹកនាំ ឲ្យ​មាន​ប្រសិទ្ធភាព និង​ត្រូវដាក់​កម្លាំងចម្រុះ ចុះ​សហការ​ជាមួយ​អជ្ញាធរ និង​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​តាម​មូលដ្ឋាន និង​តាម​ដងផ្លូវ​សាធារណៈ​នានា នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ឲ្យ​បានជា​ប្រចាំ​។ លោ ឈិន សេង​ងួន សង្កត់ធ្ងន់ថា ក្នុងករណី​រកឃើញរ​ថ​យន្ត​ប្រភេទ​ខាងលើ នៅ​បន្តធ្វើ​ចរាចរណ៍​ល្មើស នៅតាម​ដង​ផ្លុ​វ សមត្ថកិច្ច ត្រូវ​ឃាត់​រថយន្ត​ទាំងនោះ ដើម្បី​បញ្ជូនមក​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​ដោយ​ពុំមាន​ការលើកលែង​ទៀត​ទេ​៕ ដែន សីមា​


spot_img
×