ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានស្លាប់ របួសធ្ងន់១៥នាក់ (ស្រី៤នាក់) និងរបួសស្រាល៦នាក់ (ស្រី២នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៥ តុលានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៤នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ១៣លើក ៕ដោយ៖កូឡាប