ក្នុងជំនួបនៅក្រុងឡុង នៅថ្ងៃទី៩ កុម្ភៈ ប្រធានប្រតិភូចរចារបស់សហគមន៍អីរ៉ុប (EU) Michel Barnier អះអាងថា មានការខ្វែងគំនិតយ៉ាងខ្លាំងជាមួយអង់គ្លេសពីដំណាក់កាលបន្តផ្ទេរចេញរបស់ប្រទេសនេះពី EU ឬគេហៅថា Brexit។ ព្រមជាមួយនោះ ការព្រមានពីរឿងនេះ វាបង្ហាញឲ្យឃើញកត្តាពុំធនាព្រមព្រៀងបានរវាងភាគីទាំងពីរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅ Brussels ក្រោយកិច្ចចរចាជាមួយអង់គ្លេស លោក Barnier សង្កត់ធ្ងន់ថា ប្រសិនបើកការខ្វែងគំនិតនេះ នៅអូសបន្លាយនោះ ដំណាក់កាលផ្ទេរចេញពី EU របស់អង់គ្លេស និងពុំអាចអនុវត្តបាន។
តាមមន្ត្រីរូបនេះ គឺភាគីទាំងសងខាងបន្តខ្វែងគំនិតកាន់តែខ្លាំងឡើង ជុំវិញសិទ្ធិរបស់ពលរដ្ឋ EU ដែលបានប្តូរទៅរស់នៅអង់គ្លេស ក្នុងអំឡុងពេលចរចាអូសបន្លាយ ២១ខែ កន្លងមក ក៏ដូចជាទង្វើដែលអង់គ្លេសបានទាត់ចោលនូវច្បាប់ថ្មីៗរបស់ EU ត្រូវបានបង្កើតឡើង ក្នុងដំណាក់កាលនេះ។
ទោះយ៉ាងណាក៏លោកសង្ឃឹមថា ភាគីទាំងសងខាងអាចដោះស្រាយនូវការខ្វែងគំនិតទាំងនេះក្នុងជុំចរចាបន្តទៀត។
មុននោះរដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុក Brexit, David Davis នៅថ្ងៃ ៨ កុម្ភៈ បានស្តីបន្ទោសអ៊ីយូថា “ទង្វើខ្វះសុឆន្ទៈ” គ្រាលើកឡើងផែនការដាក់ទណ្ឌកម្មក្រុងឡុង ប្រសិនបើប្រទេសនេះបំពាននូវបទកំណត់ទាំងឡាយដែល EU បានដាក់ចេញក្នុងអំឡុងពេលដែលអង់គ្លេស ធ្វើការផ្ទេរចាកចេញពី “ដំបូលផ្ទះរួមទ្វីបអឺរ៉ុប”។
ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍នេះ លោក Barnier អះអាងថា EU ពុំមានបំណងដាក់ទណ្ឌកម្មឡើយ ប៉ុន្តែវាគឺជាស្តង់ដា សម្រាប់ធ្វើឲ្យកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយអនុវត្តទៅបានយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។
តាមនោះបណ្តាវិធានការដែលEU បំរុងដាក់ទណ្ឌកម្មរួមមានការបង្កើតរបាំងពន្ធដារ និងការត្រួតពិនិត្យគយលើទំនិញដែលអង់គ្លេសនាំចូល EU។
បច្ចុប្បន្នទាំងក្រុង London និង Brussels សុទ្ធសឹងសង្ឃឹមថា មានការបញ្ចប់មួយសម្រាប់កិច្ចចរចានៅអំឡុងខែមីនា ២០១៨ខាងមុខ៕ អាគ្នេយ៍