Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារ​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​ (Video inside)

spot_img

មណ្ឌលគិរី ៖ ផ្សារ​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ដោយ​អគ្គីភ័យ​មួយ​នេះ បាន​បង្ក​ជា​អណ្តាតភ្លើង​ឡើង នៅ​ចន្លោះ​ម៉ោង​១ រំលង​អាធ្រាត ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បណ្ដាលឲ្យ​មាន​អ្នកស្លាប់ និង​របួស​ចំនួន​៥​នាក់ ហើយ​មក​ដល់​ម៉ោង​៨​ព្រឹក​នេះ អគ្គីភ័យ​នៅ​មិន​ទាន់​រលត់​ទាំងស្រុង​នោះទេ ។​

យ៉ាងណា​ក៏​ដោយ​មូលហេតុ​នៃ​ការឆាបឆេះ​ផ្សារ​ខេត្ត​មណម្ឌលគិរី នៅ​មិនទាន់មាន​ប្រភព​អះអាង​ថា បណ្ដាលមកពី​មូលហេតុ​អ្វី​ប្រក​ដ​នោះទេ ដោយ​ប្រភព​ខ្លះ​លើក​ឡើង​ថា មក​ពី​ផ្ទុះ​ហ្គាស និង​ខ្លះទៀត​ថា មក​ពី​ផ្ទុះ​ស្សេ​ចរន្តអគ្គីសនី ចំណែក​ប្រភព​ផ្សេង​មួយ​ទៀត​ថា បណ្ដាល​មកពី​ស្ត្រី​កូនខ្ចី​ម្នាក់​អាំងភ្លើង និង​ឆាបឆេះ​ពី​កម្ទេច​ភ្លើង​នោះ ។​

អភិបាលក្រុង​សែន​មនោ​រម្យ លោក ឡុង វិបុល បានឲ្យ​ដឹង​នៅ​ម៉ោង​ជាង​៨​ព្រឹក​នេះ​ថា មកទល់ពេលនេះ អគ្គីភ័យ​ត្រូវបាន​គ្រប់គ្រង​៩០%​ហើយ ចំណែក​មូលហេតុ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ​អាច​បណ្ដាលមកពី​ផ្ទុះ​សេ​ចរន្ត​អគ្គីសនី ។ លោក​ថា របាយការណ៍​បឋម​ផ្សារ​សែន​មនោ​រម្យ ត្រូវ​បាន​ឆាបឆេះ​ប្រហែល​៧០% ស្មើ​និង​២២០​តូប ខូចខាត​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងស្រុង និង​មាន​អ្នកស្លាប់​២​នាក់ ជា​មនុស្ស​ប្រុស រងរបួស​៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

លោក សូ សុវណ្ណ ស្នងការរង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​៤​គ្រឿង ដើម្បី​ពន្លត់អគ្គីភ័យ​នេះ និង​បាន​បាញ់​ទឹក​ពន្លត់​អស់​២០០​រថយន្ត ទើប​អាច​គ្រប់​គ្រង់​អគ្គីភ័យ​មួយ​នេះ​បាន រហូតដល់​ម៉ោង​នេះ​ភ្កើង​នៅ​មិន​ទាន់​រលត់​ទាំងស្រុង​ទេ​៕ សមុទ្រឈើ

 

spot_img
×