អនុប្រធានាធិបតីអាមេរិច មៃក៍ ផេនស៍ (Mike Pence) បានបោះបង់ការពិសារអាហារពេលល្ងាចរួមគ្នា នៅកូរ៉េខាងត្បូង ដែលពេលនោះគាត់នឹងត្រូវចូលរួមតុជាមួយនឹងប្រមុខរដ្ឋកូរ៉េខាងជើង គីម យ៉ុងណាម (Kim Yong-nam)។
លោក Mike Pence បានជួបប្រទះមេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង Kim Yong-nam ប៉ុន្តែពួកគេព្យាយាមគេចមុខគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានកូរ៉េខាងត្បូង Yonhap។
ក្រោយមកទៀត មេដឹកនាំកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន (Moon Jae-in) បានចាប់ដៃជាមួយនឹងប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ឈ្មោះ គីន យូជុង (Kim Yo-jong) នៅក្នុងវិធីបើកកីឡាអូឡាំពិច។
អនុប្រធានាធិបតីអាមេរិច និងប្រមុខរដ្ឋកូរ៉េខាងជើង ត្រូវបានទទួលដោយប្រធានាធិបតីកូរ៉េខាងត្បូងមុនពេល កម្មវិធីបើកកីឡាអូឡាំពិក។
ប៉ុន្តែលោក Mike Pence បានចេញពីកន្លែងពិសារអាហាររួមគ្នា ក្រោយពេលបានអង្គុយអស់រយៈពេល ៥នាទី។ ទាំងមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន បានចាប់ដៃគ្នាជាមួយនឹងមេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង Kim Yong-nam ប៉ុន្តែអនុប្រធានាធិបតីអាមេរិច មិនបានចាំដៃគ្នានោះទេ។
ចំណែកក្នុងពិធីបើកកីឡាអូឡាំពិចវិញ លោក Mike Pence ត្រូវបានគេរៀបចំឲ្យអង្គុយក្បែរគ្នាជាមួយនឹង ប្អូនស្រីបង្កើតរបស់ គីម ជុងអ៊ុន (Kim Jong-un)។
សូមបញ្ជាក់ថា ការដែលលោក Mike Pence គេចវេសពិសារអាហារ និងមិនព្រមចាំដៃគ្នាជាមួយនឹងមេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង ទំនងជាលោកខឹងនឹងកូរ៉េខាងជើង ដែលបានថ្លែងកាលពីថ្មីៗនេះថា មន្ត្រីកូរ៉េខាងជើង គ្មានបំណងជួបជាមួយនឹងមន្ត្រីអាមេរិច
ទេនៅក្នុងព្រឹត្តិការណ៏អូឡាំពិចនៅកូរ៉េខាងជើង។
កូរ៉េខាងជើងក៏បានឌឺទៀតថា កូរ៉េខាងជើងមិនដែលសុំអង្វរចរចារជាមួយអាមេរិចនោះឡើយ ហើយនៅពេលមុខក៏៏កូរ៉េខាងជើងមិនសុំអង្វរដែរ៕ សុភ័ក្ត្រ