ភ្នំពេញ ៖ តាអាយុជិត៦០ឆ្នាំម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លូន ដោយចោទប្រកាន់ថាបានចាប់រំលោភចៅស្រីបង្កើតរបស់ខ្លួនបានសម្រេច នៅក្នុងផ្ទះរបស់ខ្លួន ហើយត្រូវបានកូនប្តឹងអោយប៉ូលីសចាប់ខ្លួននោះ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសុក្រ ថៃ្ងទី៩ ខែកុម្ភៈ ឆាំ្ន ២០១៨ វេលាម៉ោង៩ និង៣០ នាទីបន្ទាប់ពី ឪពុកជនរងគ្រោះឈ្មោះ សុខ សុជាតិ បានមកដាក់ពាក្យបណឹ្តង បឹ្តងឪពុកឈ្មោះ សុខសារី អាយុ ៥៨ឆ្នាំ ខែ្មរមានទីលំនៅ ផ្ទះ២បេ ក្រុម៥ ភូមិបាក់ទូកសងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានរំលោភចៅ ស្រី របស់ខ្លួន ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស. ស.ត. ភេទស្រី អាយុ១៥ឆ្នាំស្នាក់នៅទីកន្លែងកើតហេតុខាងលើ មុខរ បរ នៅផ្ទះ ។ ចំណែកជនសង្ស័យឈ្មោះ សុខ សារី ភេទប្រុស អាយុ៥៨ឆ្នាំស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរ នៅផ្ទះ (ឃាត់ខ្លួន ) ។
ប៉ូលិសបន្តថា នៅថ្ងៃទី០៨ កុម្ភៈ ២០១៨ វេលាម៉ោង១២ ជនសង្ស័យបានឱ្យចៅស្រីរបស់ខ្លួន (ដែលមានសតិមិនគ្រប់ ) ដេកនៅលើគ្រែពុំស្លៀកខោទេ ។ បន្ទាប់មកជនសង្ស័យបានធើ្វសកម្មភាព ចាប់ រំលោភបានសម្រេច រួចកូនស្រីរបស់ជនសង្ស័យបានមកទាន់ក៏ស្ទុះទៅចាប់ទាញដៃក្មួយស្រីយកមកឱ្យស្លៀកខោអាវយកចេញមកក្រៅផ្ទះ តែម្តង ។ បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍ ខណ្ឧបានកសាងសំណុំរឿងដើម្បីសាកសួរតាមនីតិវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ