Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច សាយ ឈុំ អប់រំ​ណែនាំ​ឯកឧត្តម ណ​យ ស្រូ​ន សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៨ ឱ្យ​ឈប់​ពាក់ព័ន្ធ​នឹង​ដី​៥៣១​ហិកតា នៅ​ភូមិ​ពូ​ហ្យា​ម​

spot_img

​ភ្នំពេញ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា បានធ្វើ​ការអប់រំ​ណែនាំ​ឯកឧត្តម ណ​យ ស្រូ​ន សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៨ ឱ្យ​ឈប់​ពាក់ព័ន្ធ​នឹង​ដី​៥៣១​ហិកតា នៅ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​នេះ​តទៅទៀត​។​

នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បានចេញ​សេចក្តីបំភ្លឺ​មួយ ពាក់ព័ន្ធ​នឹង​ករណី លោក ណ​យ ស្រូ​ន សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​៨ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី ៥៣១​ហិកតា នៅ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​បញ្ជាក់ថា ដើម្បី​ជម្រាបជូន​សាធារណជន​ឱ្យបាន​យល់​កាន់តែ​ច្បាស់លាស់​ថែមទៀត ទៅលើ​ករណី​ឯកឧត្តម ណ​យ ស្រូ​ន សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៨ ដែល​ពាក់ព័ន្ធ​ក្នុងការ​រៀបចំ​ឯកសារ​កាន់កាប់​ដី​ទំហំ ៥៣១ ហិកតា នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី អ្នកនាំពាក្យ​ព្រឹទ្ធសភា​សូម​ធ្វើការ បញ្ជាក់បន្ថែម​ដូចតទៅ​៖

១-​ឯកឧត្តម សាយ សួន ពុំទាន់​បាន​គ្រប់គ្រង និង​ប្រើប្រាស់​ដី​ទំហំ ៥៣១​ហិកតា​ខាងលើ​នេះឡើយ ទើបតែ​ស្ថិតក្នុង​ដំណើរការ​ដំបូង​នៃ​ការដាក់​ពាក្យស្នើសុំ​កាន់កាប់​ដី​នេះ ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តែប៉ុណ្ណោះ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​ពុំទាន់​អនុញ្ញាត​នៅឡើយ​ដែរ​។​

២-​អនុវត្តតាម​ចំណារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ នៅលើ​លិខិត​លេខ​៖ ១៦៥៣​លស ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ ២០២០ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្តីពី​ការពាក់ព័ន្ធ ជាមួយនឹង​ឯកឧត្តម សាយ ស្រូ​ន ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​នោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា បានធ្វើ​ការអប់រំ​ណែនាំ​ឯកឧត្តម ណ​យ ស្រូ​ន ឱ្យ​ឈប់​ពាក់ព័ន្ធ​នឹង​ដី​នេះ​តទៅទៀត​។ សាមីជន បាន​យល់ព្រម​ទទួល​អនុវត្តតាម​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​។ ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន ថ្នាក់ដឹកនាំ​មាន សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​អប់រំ​ណែនាំ​សមាជិក​របស់ខ្លួន​ឱ្យ​ប្រព្រឹត្ត​ត្រឹមត្រូវ​តាមច្បាប់​ជា​ធរមាន​។ វិធានការ អប់រំ​ណែនាំ​របស់​ស្ថាប័ន​ពុំ​រារាំង​ដល់​ការអនុវត្ត​ច្បាប់​នោះទេ ប្រសិនបើ​សាមីខ្លួន​ត្រូវបាន​រកឃើញ​នូវ​កំហុស ណាមួយ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​។​

៣-​ក្នុងនាម​ជា​សមាជិក​ព្រឹទ្ធសភា ឯកឧត្តម សាយ ស្រូ​ន ត្រូវគោរព​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​ច្បាប់​ស្តីពី លក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា និង​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​៕​ដោយ​៖​កូ​ឡាប​

spot_img
×