Saturday, August 20, 2022

តើ​នគរបាល​អន្តរាគ​មន៍​មាន​សិទ្ធិ​ចេញមក​ឃាត់ ឬ​ហៅ​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​បាន​ដែរឬទេ​?

spot_img

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​ចោទ​ជា​សំណួរ​ថា តើ​នគរបាល​អន្តរាគ​មន៍​មាន​សិទ្ធិ​ចេញមក​ឃាត់ ឬ​ហៅ​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​បាន​ដែរឬទេ​?​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ថែមទៀតថា ជា​រើ​យៗ ខ្ញុំ​តែងតែ​សង្កេតឃើញ​ប្អូនៗ​នគរបាល​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដែល​ចុះ​សហ​ការណ៍​ជាមួយ​នគរបាល​ចរាចរណ៍​តាម​គោលដៅ​មួយចំនួន​តែងតែ​ចេញមក​ហៅ ឬ​ឃាត់​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​។​
​នេះ​គឺជា​ការប្រព្រឹត្ត​ខុសពី​តួនាទី និង​ភារកិច្ច​របស់ខ្លួន​។ ដោយហេតុថា ប្អូនៗ​មិនមែនជា​នគរបាល​ចរាចរណ៍​ទេ ដូចនេះ​ប្អូនៗ​គ្មាន​ភារកិច្ច​អ្វី​ត្រូវ​ហៅ ឬ​បញ្ឈប់​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​បានឡើយ​។​

​តើ​នគរបាល​អន្តរាគ​មន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​មាន​តួនាទី និង​ភារកិច្ច​អ្វីខ្លះ​នៅពេល​ចុះ​ប្រតិបត្តិការ​តាម​គោលដៅ​ជាមួយ​នគរបាល​ចរាចរណ៍​ម្តងៗ​?
​តួនាទី និង​ភារកិច្ច​របស់​នគរបាល​អន្តរាគមន៍​គឺ ដើម្បី​ជួយ​អន្តរាគមន៍ និង​បង្ក្រាប​រាល់​បទល្មើស​ចរាច​រណ៍​ទាំងឡាយណា​ដែល​មិន​ព្រម​ឈប់​តាម​ការបញ្ឈប់​របស់​ន​គ​របាល​ចរាចរណ៍ ឬ​មាន​បង្ក​អំពើហិង្សា​មកលើ​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​..​។​ល​។​

​យ៉ាងណា​ម៉ិ​ញ​នគរបាល​អន្តរាគមន៍​ត្រូវ​ឈរ​ចម្ងាយ​(៥០​ម៉ែត្រ​)​ពី​គោលដៅ​នគរបាល​ចរាចរណ៍​ដែល​កំពុង​អនុវត្តន៍​ច្បាប់​នីមួយៗ មិនមែន​ឈរ​ផ្តុំគ្នា​ជាមួយនឹង​នគរ​បាលច​រា​ចរណ៍​នោះទេ​។​

​កន្លងមក​គោលដៅ​ដែល​ខ្ញុំ​ឧស្សាហ៍​ឃើញ​នគរបាល​អន្តរាគមន៍​ឈរ​ផ្តុំគ្នា​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ចេញមក​បង្ក្រាប​ដោយ​ឯកឯង គឺ​នៅ​គោលដៅ​អាងទឹក គោលដៅ​ភ្លើងស្តុប​ផ្សារ​ដើម​គរ និង​គោលដៅ​រង្វង់​មូល​កួច​កាណុង​៕​ដោយ​៖​កូ​ឡាប​