Wednesday, May 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​នឹកស្មានថា​សម្រស់​របស់ Angelina Jolie កាលពី​វ័យ​ជំទង់​ស្រស់ស្អាត​ដល់​ម្លឹ​ង​

តារា​សម្តែង​ដ៏​មាន​ទេពកោសល្យ​ខ្ពស់ និង​ត្រូវគេ​ចាត់ទុកថា​ជា​មាតា​ចិត្តធម៌ ដោយសារ​បានទទួល​ចិញ្ចឹម​ក្មេង​កំព្រា និង​ធ្វើការ​បរិច្ចាគ​លុយ​ជាច្រើន​ទៅកាន់​អង្គការ​មនុស្សធម៌​ជាច្រើន​លើ​ពិភពលោក គឺ​អ្នកស្រី Angelina Julie បានធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​ភ្ញាក់ផ្អើល​និង​សម្រស់​អ្នកស្រី​សាជាថ្មី​ពេល​ឃើញ​រូបភាព​របស់​អ្នកស្រី​កាលពី​វ័យ​ជំទង់​។​

​ក្រោយ​រូបភាព​ស្ថិតនៅក្នុង​វ័យ​ជំទង់​របស់​អ្នកស្រី​ចំនួន​៤​សន្លឹក ត្រូវបាន​បង្ហោះ​ទៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​យើង​ចំហ​មាត់ ស្ងើច​ស​សើរ ស្ទើរតែ​មិន​ជឿ​នឹង​ភ្នែក​ថា​ជា​អ្នកស្រី នោះ​ក៏​ដោយសារតែ​ពួកគេ​មិនដែល​ដឹងថា​ពី​ក្មេង​អ្នកស្រី​ស្រស់ស្អាត​ដល់​ម្លឹ​ង ព្រោះ​ធ្លាប់តែ​ឃើញ​អ្នកស្រី​តាមរយៈ​ការសម្តែង​រឿង​ថ្មីៗ​ដែល​ទើប​ថត​។ ក៏មាន​អ្នកគាំទ្រ​មួយចំនួន បាន​និយាយ​ថាបើ​មិន​ប្រាប់​ឈ្មោះ ប្រាកដ​ណាស់​ថា​មិន​ស្គាល់​ព្រោះ​ស្រស់ស្អាត​ខ្លាំង រក​ចំនុច​ទាស់​មិនឃើញ សូម្បីតែ​ខ្លួន​ជា​ស្រី​ក៏មាន​អារម្មណ៍​ថា​លង់​ស្រឡាញ់​ដែរ​។​

​បើ​និយាយ​ពី​មូល​ហេតុដែល​អ្នកស្រី Angelina Julie ល្បីល្បាញ​មកដល់​សព្វថ្ងៃ​និង​មាន​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​នោះ គឺ​មិន​ត្រឹមតែ​ស្រស់ស្អាត​តែមួយ​មុខ​នោះទេ អ្នកស្រី​ថែមទាំង​ជា​តារា​សម្តែង​ម្នាក់​ដែលមាន​ទេពកោសល្យ​ខ្ពស់ មាន​ភាព​សប្បុរស បាន​ជួយ​គាំទ្រ​ទាំង​ថវិកា​ស្មារតី​ដល់​អង្គការ​សប្បុរស​ជាច្រើន​លើ​ពិភពលោក​។

​ហើយ​បើ​និយាយ​ពី​ប្រទេស​កម្ពុជា​យើង​វិញ អ្នកស្រី​ថែមទាំង​បានទទួល​ក្មេងប្រុស​កំព្រា​កម្ពុជា​ម្នាក់ ចេញបី​មណ្ឌល​ក្មេង​កំព្រា​យកទៅ​ចិញ្ចឹម​បីបាច់​ទំនុកបម្រុង​យ៉ាង​ល្អប្រសើរ ហើយ​ក្រោយពី​បានទទួល​សញ្ជាតិ​ខ្មែរ អ្នកស្រី​ក៏បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ទិញ​ដី ដែលជា​ជម្រក​សត្វព្រៃ​កម្រ​ដើម្បី​អភិរក្ស និង​ការពារ​ពី​ការកាប់បំផ្លាញ​របស់​ជ​ន​ទុច្ចរិត​ផងដែរ​។​

​គួរ​បញ្ជាក់ថា ភាពស្រស់ស្អាត​របស់​អ្នកស្រី Angelina Julie គឺជា​សម្រស់​ស្រស់ស្អាត​ពី​ធម្មជាតិ មិនមាន​ការកែរ​សម្ផស្ស​អ្វី​ឡើយ ហើយ​អ្នកស្រី​ក៏​ទំនងជា​មិន​ចូលចិត្ត​កែ​សម្ផស្ស​ផងដែរ ព្រោះ​អ្នកស្រី​បាន​បណ្តោយ​ឲ្យ​រូប​សម្រស់​របស់ខ្លួន​ចាស់​ទៅតាម​វ័យ ដែល​ខុស​ឆ្ងាយ​ពី​តារា​សម្តែង​មួយចំនួន ដែល​ពួកគេ​យកចិត្តទុកដាក់​និង​ផ្តោតលើ​ភាព​ក្មេង​ជាង​វ័យ​ជា​ចម្បង ហើយ​តែងតែ​ធ្វើការ​កែកុន​គ្រប់កន្លែង​ដែល​ពួកគេ​យល់ថា​ទាស់ចិត្ត ដើម្បី​ពន្យារ​ភាព​ចាស់​រហូតដល់​ពេលខ្លះ​កែ​ខុស​ទៅជា​អាក្រក់ មើល​ជាង​ចាស់​បែប​ធម្មជាតិ​ទៅទៀត​៕ ដោយ​៖ កូ​លាប ក្រហម​

×