Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ ដាក់បទបញ្ជា​ឱ្យ​សមត្ថកិច្ច​តាមដាន និង​ទប់ស្កាត់​បទល្មើស ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​នៅតែ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​

​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បទបញ្ជា​ឱ្យ​សមត្ថកិច្ច​តាមដាន និង​ទប់ស្កាត់​បទល្មើស​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​នៅតែ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ ពង្រឹង​ការងារ​ឱ្យបាន​ច្បាស់លាស់​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់មូលដ្ឋាន​។​

​ក្នុង​ពិធី​សម្ពោធ​អគារ​អធិការ​ខណ្ឌ​និង​សមិទ្ធផល​នានា​មួយចំនួនទៀត​នៅក្នុង​ខណ្ឌដូនពេញ នា​ព្រឹក​ថ្ងៃទី​៨ ខែតុលា​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​មានប្រសាសន៍ថា កងកម្លាំង​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​ជានិច្ច ចំពោះ​ក្រុម​ឧទ្ទាម​ដែលជា​ចំណុច​ដ៏​ធំ ព្រោះ​មកដល់ពេលនេះ​ក្រុម​ឧទ្ទាម ពួកក្បត់​ជាតិ ឧក្រិដ្ឋជន មិន​បោះបង់ចោល​ឧបាយកល​របស់​ពួកគេ​នៅទេ ហើយ​នៅតែ​បន្ត​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត ។

​ឯកឧត្តម បាន​បន្តថា កម្លាំង​សមត្ថកិច្ច​ទាំងអស់​មិនត្រូវ​ធ្វេសប្រហែស​បានឡើយ ដោយ​ត្រូវគោរព​តាម​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ការពារ​សេចក្តីសុខ​រប​ស់​ប្រជាពលរដ្ឋ​ជាង​១៦​លាន​នាក់ ដោយ​កុំឱ្យ​អ្នកណា​មក​បំផ្លាញ​សេចក្តីសុខ សុខសន្តិភាព​របស់​យើង​នោះទេ ។ យើង​ត្រូវមាន​មោទនភាព​យើង​ត្រូវការពារ​ឱ្យបាន​ដាច់ខាត អ៊ីចឹង​ព្យាករណ៍​ទី​១ ឧបាយកល​ពួក​អមិត្ត ឧបាយកល​ពួក​ឧទ្ទាម មិន​បោះបង់ចោល​ការបំផ្លាញ​យើង​នោះទេ ត្រូវ​ចាំ​ត្រូវ​ប្រឹងប្រែង​រួមគ្នា ហើយ​កិច្ច​ការធ្វើ​កន្លង​ហើយ​គណៈ​បញ្ជ​ការឯកភាព​ភ្នំពេញ ជាមួយ​ខ្ញុំ ជាមួយ​ឯកឧត្តម សៅ សុខា គឺ​សហការគ្នា​បានល្អ​ណាស់ ជា​បទពិសោធ​របស់​យើង​យើង​ត្រូវ​ពង្រឹង​បន្តទៀត​គ្រប់​សមត្ថកិច្ច​ទាំងអស់ ។ ហើយ​សូម​អរគុណ​និង​សូម​ផ្តាំផ្ញើ​ពិសេស អស់លោក​លោកស្រី​ជា​អភិបាលខណ្ឌ​ទាំងអស់ សូមជួយ​ជ្រោមជ្រែង​ដឹកនាំ​កងកម្លាំង បញ្ជ​ការពារ​ថែមទៀត ។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ដែរ​ថា ពួក​ប្រឆាំង​និង​ពួក​ឧទ្ទាម​ក្រៅច្បាប់​នៅតែ​បន្តសកម្មភាព ប៉ុនប៉ង​បង្ក​ភាពចលាចល​ក្នុងសង្គម និង​រៀបចំ​ធ្វើ​រដ្ឋប្រហារ ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​រាជា​និ​ម​យ​នៅ​កម្ពុជា តាមរយៈ​ការប្រើប្រាស់​សិទ្ធិ​ដោយ​បំពាន​ហួស​ព្រំដែន​សេរីភាព​សាធារណៈ ។

​ឯកឧត្តម បានឱ្យដឹងថា សកម្មភាព​ប៉ុនប៉ង​បង្ក​ភាពចលាចល​ក្នុងសង្គម​ទាំងនោះ មានដូចជា ការយក​បញ្ហា​កម្មករ កម្មការិនី បញ្ហា​ព្រំដែន និង​គម្រោង​អភិវឌ្ឍន៍​នានា ដើម្បី​មក​បំភ័ន្ត​នូវ​សាធារណៈមតិ ការ​លើកយក​បញ្ហា​ការចាប់ខ្លួន​អ្នកនយោបាយ​អតីត​គណ​បក្សប្រឆាំង ការបង្កើត​សកម្មភាព​ប្រមូលផ្តុំ​គ្នា​តវ៉ា និង​ការដាក់​ញត្តិ​នៅតាម​ស្ថានទូត​នានា ក្នុង​ចេតនា​បង្កើតឱ្យមាន​ការប៉ះទង្គិច រវាង​ក្រុមបាតុករ​និង​អាជ្ញាធរ​សាធារណៈ ។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ទោះបី រាជធានី​ភ្នំពេញ​ជួបប្រទះ​បញ្ហា​ស្មុគស្មាញ​ជា​បន្តបន្ទាប់​យ៉ាងណាក្តី ប៉ុន្តែ​ជា​សំណាង​ខ្ពស់​យើង​មាន​នគរបាល ពល​នគរបាល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដ៏​ស្មោះត្រង់ មាន​ស្មារតី ឆ​ន្ទះ​ស្នេហា​ជាតិ នឹងមាន​ម​គ្គុ​ទេសន៍​ដឹកនាំ​ដល់​ឆ្នើម គឺ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា​បាន​យ៉ាង​មាន​សិទ្ធ​ភាព មិនឱ្យ​ក្រុម​អមិត្ត​បំផ្លាញ​សុខសន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​បានឡើយ​។​

​យោងតាម​របាយការណ៍​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ឱ្យដឹងថា ក្នុង​រយះពេល​៩​ខែ ឆ្នាំ​២០២០​នេះ រាជធានី​ភ្នំពេញ មានដូចជា បាតុកម្ម​ឬ​កូដកម្ម​ចំនួន ៥៣​លើក បទល្មើស​កើតឡើង​៦៦​លើក ថយចុះ​២១​លើក​ស្មើនឹង ៣១​ភាគរយ បទឧក្រិដ្ឋ​មាន​១២​លើក កើនឡើង​៩​លើក ប្លន់​៤​លើក ឃាតកម្ម​៥​លើក ជំរិត​ទា​ប្រាក់​១​លើក រំលោភ​២​លើក និង​លួច​១១​លើក​៕​ដោយ​៖​កូ​ឡាប​