Thursday, July 7, 2022

តោះ​! ជិត​បាន​ដើរលេង​ចូល​ឆ្នាំ​ចិន​ហើយ ទៅ​សមុទ្រ​ទៅ​ព្រៃ សាក​ដែរ​មើល​! (មានរូប ១០ សន្លឹក)

នេះ​ជា​ការងារ​សិល្បៈ​ដែល​យើង​អាច​បង្កើត​វា​នៅ​កន្លែង​ណា​ក៏​បាន​ដោយ​ប្រើ​សំណល់​ពី​ធម្មជាតិ មក​កែច្នៃ​ឲ្យ​វា​មាន​សម្រស់ ហើយ​មើលទៅ​ទាក់ទាញ​ជាង​ការ​ដែល​វា​នៅ​រាយប៉ាយ​ពាសវាល ហើយ​មិន​មានន័យថា​ជា​អ្វី​។ ថ្ម​មួយ​ដុំ​ក៏​អាច​ជា​ការងារ​សិល្បៈ​មួយ​ដែរ តែ​ថ្ម​ច្រើន​ដុំ​វា​អាច​នឹង​ក្លាយ​ជា​រូបរាង​សាង​សោភ័ណភាព​ឲ្យ​អ្នកដទៃ​ទៀត​យល់​ពី​តម្លៃ​ធម្មជាតិ​លើស​ពី​មុន​។​

​បងប្អូន​យើង​ណា​ខ្លះ​ទៅ​ដើរលេង​ថ្ងៃ​ចូលឆ្នាំ​ចិន​ខាងមុខនេះ ទៅ​សមុទ្រ ចូល​ព្រៃ ឡើង​ភ្នំ សាក​បង្កើត​ការងារ​ច្នៃប្រឌិត​ដូចនេះ​ល​មើល ក្រែងលោ​មាន​រូប​យកមក​អួត​គ្នា​ពេល​ត្រឡប់​មក​វិញ​៕ ក្ខិ​ណី​

(​រូប​ទាំង​នេះ​ជា​ការងារ​សិល្បៈ​របស់​លោក James Brunt)​