Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ណា​អត់ទ្រាំ​បាន​ទៅ​! ខណៈ​តាម​ទាន់​ប្តី​ដឹក​ស្រី និង​ឆែកឆេរ​ក្នុងកា​បូក​ស្រី​ស្នេហ៍​រកឃើញ «​របស់​» ដ៏​ឈឺចាប់​បំផុត​នេះ​! (មានវីដេអូ)

spot_img

​ស្ត្រី​ថៃ​ម្នាក់​បាន​មាន​គ្រោងការ និង​ចាប់​ផ្តើមចេញ «​ប្រតិបត្តិការ​» បាន​លួច​ដេញតាម​ស្ងាត់ៗ​តាម​រថយន្ត​របស់​ប្តី ។ នៅពេល​រថយន្ត​ប្តី​បាន​ឈប់​នៅ​កន្លែង​ចត​ដីឡូត៍​មួយ ហើយ​ប្តី​របស់​នាង​បាន​ចុះ​ចេញពី​រថយន្ត នាង​ក៏បាន​ចូលទៅ​កៀក​រថយន្ត ។​

​នាង​ពិតជា​ភ្ញាក់ផ្អើល និង​ស្ទើរ​គាំងបេះដូង​តែម្តង គ្រា​បានឃើញ​ស្រី​ស្រស់​ម្នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​សិច​ស៊ី កំពុង​អង្គុយ​នៅក្នុង​រថយន្ត «​ជំនួស​» កៅអី​របស់​នាង​បែបនេះ ។

​នាង​បាន​ព្យាយាម​បង្ខំ​ស្ត្រី​រូបនោះ​ចុះ​ចេញពី​រថយន្ត​ផងដែរ ប៉ុន្តែ ស្រី​រូបនោះ​បដិសេធ​ចុះចេញ​ទេ ព្រោះតែ​នាង​ខ្លាច​ខ្មាស​គេ ។​

​ស្ត្រី​ជា​ប្រពន្ធ បន្ទាប់មក ក៏បាន​ចាប់យក​កាបូប​ស្រី​ស្នេហ៍​របស់​ប្តី ដើម្បី​ឆែកឆេរ ។ ម្តងនេះ នាង​ពិតជា​រឹតតែ​ឈួ​ល​ក្នុង​អារម្មណ៍​កាន់តែខ្លាំង នៅពេល​រកឃើញ​ស្រោមអនាម័យ​១​ប្រអប់ និង​ថ្នាំ​បង្កើន​ផ្លូវភេទ ស្តែងៗនឹងភ្នែក​បែបនេះ ។​

​ដោយ​ឃើញ​ស្រស់ៗ​នឹង​ភ្នែក​បែបនេះ ស្ត្រី​ជា​ប្រពន្ធ ក៏បាន​ព្យាយាម​ថត​មុខមាត់​របស់​ស្រី​ស្នេហ៍​ប្តី ប៉ុន្តែ ត្រូវ​ប្តី​របស់​នាង​រារាំង ៕ ចន្ទី

spot_img
×