បន្ទាយមានជ័យ ៖ អនុវត្តអនុសាសន៍នាយករដ្ឋមន្ត្រី នៅខេត្តបន្ទាយមានជ័យក៏ចុះកាត់ទ្រុងរថយន្តខុសបច្ចេកទេស បានរាប់សិបគ្រឿងដែរ ។ នៅបន្ទាយមានជ័យក៏បានធ្វើសស្រាក់សស្រាំតាំងពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨មក។
ក្នុងនោះ គេសង្កេតឃើញមានលោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោកគឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការនិងដឹកជ្ញ្ជញនខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អ៊ុំសុផល ស្នងការរងខេត្តបន្ទាយមានជ័យ លោកភឿក ព្រហ្ម រងអាវុធហត្ថក្រុង លោក ហឹល រ៉ាយា អភិបាលក្រុងសិរីសោភ័ណនិងមន្ត្រីពាក់ព័ន្ធជាច្រើនបានចុះប្រតិបត្តិការកាត់រថយន្តវែងៗ និងធំដែលកែច្នៃខុសបច្ចេកទេសនៅចំណុច ផ្លូវជាតិលេខ៥ ខាងលិចស្ពានទឹកថ្លា ក្នុងភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកអ៊ុំ រាត្រី បានលើកនូវអនុអនុសាសន៌របស់តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសរសេរក្នុងហ្វេសប៊ុកថា ” ចាប់ពីម៉ោង០០យប់នេះឈានចូលថ្ងៃទី១០កុម្ភ: ទៅ គ្មានវត្តមានរថយន្តធំតទ្រុងវែងៗ និងដឹកទំនិញលើសទម្ងន់មានវត្តមានលើដងផ្លូវទៀតឡើយ។ បើមានរថយន្តធំតទ្រុងវែងៗ និងដឹកទំនិញលើសទម្ងន់មានវត្តមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្តនឹង ជាអ្នកទទួលខុសត្រូវ បើនរណាមកតវ៉ា ត្រូវចាប់បញ្ចូនទៅគុកទាំងអស់។ នរណាកាង ទោះឋានៈណាក៏ដោយក៏ធ្លាក់បុណ្យស័ក្តិទាំងអស់គ្នាដែរ។ បើមិនធ្វើ ខ្ញុំនឹងចុះធ្វើខ្លួនឯង”។
នៅក្នុងការកាត់ទ្រុងរថយន្តនោះគេសង្កេតឃើញមានរថយន្តធំៗជាច្រើនប្រភេទដូចជារថយន្តដឹកអង្កាម តទាំងទ្រុង តទាំងកំពស់់ ។ចំណែករថយន្តផ្សេងៗទៀត ក៏តទាំងទ្រុងទាំងកំពស់ដូចគ្នា រាប់សិបគ្រឿងងត្រៀ មនិងកាត់ទ្រុង និងកំពស់ទាំអស់មិនអាចម្ចាស់រថយន្តណាប្រកែចបានឡើយ។
លោក គឹម សុវណ្ណ ប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនិយាយថ្ងៃទី១០កុម្ភ: ថា ៖ លទ្ធផលប្រតិបត្តិការកាលពីត្រឹមយប់ថ្ងៃទី៩ កុម្ភ: របស់អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ខេត្តបន្ទាយមានជ័យ បានត្រួតពិនិត្យរថយន្តធុនធ្ងន់សរុបចំនួន ៤៧ គ្រឿង ក្នុងនោះ ៖
-រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស កាត់ទ្រុងចេញ ចំនួន ២ គ្រឿង
-រថយន្តខុសលក្ខណ បច្ចេកទេស កំរិតអនុគ្រោះ ១៤ គ្រឿង
-រថយន្តត្រឹមត្រូវតាមច្បាប់ចំនួន ២៣ គ្រឿង ។
– ណែនាំ រថយន្ត មិនមានឯកសារ ចំនួន ៣ គ្រឿង
នៅវេលាម៉ោង ០០:០០យប់ឈានចូលថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៨ រដ្ឋបាល ខេត្តបន្ទាយមានជ័យ បានបញ្ជារដល់សមត្ថកិច្ចចម្រុះរួមមាន ស្នងការនគរបាល ខេត្ត បញ្ជារការរាជអាវុធ ខេត្ត រដ្ឋបាល ស្រុក ក្រុង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនៅតាមទីតាំងគោលដៅចំនួន៨កន្លែងទូទាំងខេត្ត ៕ ដោយ ៖ បន្ទាយ