ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារ អ្នកនឹងជួបឱកាសល្អ ក្នុងការងារ ត្រូវសម្រួលចិត្តគំនិត ឥរិយាបថ ធ្វើការធ្វើសង្ឃឹមប្រែក្លាយឱកាសទៅជាការពិត។ ថ្ងៃនេះពុំមែនជាថ្ងៃល្អសម្រាប់ការបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនា មានរឿងឈ្លោះប្រកែកបន្តិចបន្តួច ត្រូវទប់អារម្មណ៍កុំឆេវឆាវទើបមិនបង្កជាបញ្ហាធំ។ ទិសនាំលាភ ទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារ ពិបាករកឃើញទិសតំបន់ ត្រូវអត់ធ្មត់ប្រឹងប្រែងបន្តទៀត។ ថ្ងៃនេះប្រសិនមានមនុស្សរកអ្នកឲ្យជួយផ្នែកសេដ្ឋកិច្ចគួរជួយតាមលទ្ធភាព ព្រោះនោះក៏ជាវិធីបង្កើតឱកាសអនាគតរបស់អ្នកទៅថ្ងៃមុខ។ មនោសញ្ចេតនា ងាយមានទំនាស់មួរម៉ៅដាក់គ្នា។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់។
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ រីកចម្រើនល្អអាស្រ័យដោយការអំណត់ព្យាយាម និងសមត្ថភាពដ៏ឆ្នើមរបស់អ្នក។ វិនិយោគអំណោយផលល្អ ចំណូលចូលយ៉ាងសន្ធឹក។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងារ ដោយភាពប៉ិនប្រសប់ក្នុងទំនាក់ទំនង ហេតុនេះកិច្ចការគ្រប់យ៉ាងដំណើរទៅដោយរលូន ជោគជ័យ។ ថ្ងៃនេះអ្នកជំនួញដួញដូរ នឹងជាថ្ងៃដ៏កាក់កប បានចំណេញហួសពីការស្មាន។ មនោសញ្ចេតនា បាននៅក្បែរមនុស្សជាទីស្រឡាញ់ជាការពេញចិត្ត និងសុភមង្គលបំផុតរបស់អ្នក។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ ការងារ មិនល្អប្រសើរ មានរឿងរំខានចិត្តបន្តិច ត្រូវដោះស្រាយដោយប្រយ័ត្នប្រយែង។ ប្រសិនមានអ្នកពឹងពាក់ឲ្យជួយត្រូវពិនិត្យឲ្យម៉ត់ចត់ក្រែងត្រូវចាញ់បោកគេ។ មនោសញ្ចេតនា មិនល្អ ងាយកើតមានទំនាស់ ឈ្លោះប្រកែក។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ ពោរពេញដោយការលំបាក ឧបសគ្គ ត្រូវប្រយ័ត្នឲ្យមែនទែន។ ថ្ងៃនេះពុំសមស្របសម្រាប់ការវិនិយោគ កុំជំនះនាំឲ្យជួបបរាជ័យធំ។ មនោសញ្ចេតនា រីកចម្រើនទៅមុខ នាំឲ្យអ្នកមានអារម្មណ៍អស់សង្ឃឹម។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារ មានអ្នកជួយយកអាសា រាល់ការលំបាកសុទ្ធតែត្រូវបានដោះស្រាយយ៉ាងរហ័ស។ វិនិយោគអំណោយផលល្អ តែក៏ត្រូវចេះស្មានកម្លាំងខ្លួន។ មនោសញ្ចេតនា អ្នកនៅលីវ នឹងបានជួបមនុស្សក្នុងក្តីស្រមៃ ត្រូវខំរក្សាទំនាក់ទំនងឲ្យជាប់លាប់។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារ ពិបានដូចបំណង គួរយកចិត្តទុកដាក់សម្រួលអាកប្បកិរិយារបស់ខ្លួន បញ្ចៀសប៉ះទង្គិចជាមួយអ្នកដទៃនាំឲ្យខូចប្រយោជន៍ខ្លួន។ ថ្ងៃនេះមិនល្អសម្រាប់ការវិនិយោគ។ មនោសញ្ចេតនា ត្រូវលៃពេលវេលាឲ្យបានច្រើនជាងសម្រាប់រឿងមនោសញ្ចេតនា។ ទិសនាំលាភទិសខាងត្បូង តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារ រាសីកំពុងល្អ ពិសេសគឺរាល់ទំនាក់ទំនងសហប្រតិបត្តិការវិវត្តន៍ឈានឡើងហួសពីការរំពឹងទុក។ ហិរញ្ញវត្ថុស្ថិរភាព មានឱកាសរកចំណូលច្រើន។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយផ្អែមល្ហែម។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងារ ភាពសកម្មក្នុងការងារជួយឲ្យអ្នកដោះស្រាយបញ្ហាគ្រប់យ៉ាងដោយជោគជ័យ និងមានឱកាសពង្រីកបន្ថែម។ វិនិយោគត្រូវប្រយ័ត្នប្រយែង ព្រោះប្រឈមការប្រែប្រួលច្រើន។ មនោសញ្ចេតនា ជាថ្ងៃដ៏សុភមង្គលសម្រាប់អ្នក។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំចរ៖ រាសីស្រុតចុះ។ ការងារ មានការប្រែប្រួលច្រើន ត្រូវត្រៀមស្មារតីទប់ទល់។ ថ្ងៃនេះពុំមានឱកាសទាញលាភចូលផ្ទះ ល្អបំផុតគួរនៅស្ងៀមកុំប្រថុយ ធ្វើអ្វីឲ្យសោះ។ មនោសញ្ចេតនា កុំឈរនៅភ្នំនេះសម្លឹងទៅភ្នំនោះ ត្រូវចេះគោរពនូវអ្វីដែលខ្លួនកំពុងមាន។ ទិសនាំលាភទទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារ រីកចម្រើន មានឱកាសពាណិជ្ជកម្មល្អ ត្រូវបានថ្នាក់លើជឿទុកចិត្ត អ្នករួមការងារគាំទ្រ។ ថ្ងៃនេះរកស៊ីអ្វីក៏ជោគជ័យ មានប្រាក់ពេញៗដៃ។ មនោសញ្ចេតនា ល្អប្រសើរ ផ្អែមល្ហែម។ ទិសនាំលាភទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕