Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ថា “​ខ្ញុំ​នឹង​នៅជាប់​ជិតស្និទ្ធ​ដរាប​ជាមួយនិង​ជនរួមជាតិ មាមីង បងប្អូន កូនក្មួយ លោកអ្នក​ទាំងឡាយ ហើយ​រួមសុខ រួមទុក្ខ ជាមួយគ្នា​ដរាប​”(វីដេអូ)

​ភ្នំពេញ​៖ បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ព្រះបរមរាជវាំង Royal du Cambodge ព្រះករុណា​ជា​អម្ចាស់​ជីវី​ត​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ព្រះរាជបន្ទូល​ថា «​ជនរួមជាតិ មាមីង បងប្អូន កូនក្មួយ លោកអ្នក​ជាទីគោរព​ស្នេហា នៅក្នុង​ជីវិត​ខ្ញុំ​នេះ និង​ជា​រៀង​ដរាប ខ្ញុំ​ជា​អ្នកបម្រើ​ដោយ​ក្តី​ស្វាមីភក្តិ និង​មាន​ភក្តីភាព​ជានិច្ច ជាមួយ​ជនរួមជាតិ មាមីង បងប្អូន កូនក្មួយ អស់លោកអ្នក​ទាំងឡាយ​។

​ព្រះអង្គ​មាន​ព្រះរាជបន្ទូល​បន្ថែមទៀត​ថា “​ខ្ញុំ​នឹង​នៅជាប់​ជិតស្និទ្ធ​ដរាប​ជាមួយនិង​ជនរួមជាតិ មាមីង បងប្អូន កូនក្មួយ លោកអ្នក​ទាំងឡាយ ហើយ​រួមសុខ រួមទុក្ខ ជាមួយគ្នា​ដរាប […]​។​»

​ព្រះ​បរម​រាជឱង្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ថ្ងៃ​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ព្រះ​រាជពិធី​យាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ នា​ព្រះទីនាំង​ចន្ទ​ឆាយា ៕​ដោយ​៖​បញ្ញា​ស័ក្តិ​