ខួបកំណើតកូនស្រីអ្នកលក់ឡេដ៏ល្បីឈ្មោះអ្នកនាង Love Riya ដែលបានប្រព្រឹត្តទៅកាលពីយប់ម្សិលមិញបានបង្ករការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកលេងបណ្តាញសង្គម ដោយសារប្រមូលផ្តុំដោយវត្តមានអ្នកលក់អនឡាញល្បីៗ សាច់សខ្ចីញិញ ពាក់មាសពេជ្រស្រោចខ្លួន មកជួបជុំគ្នា ខុសគេតែអ្នកនាងស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ លែងខ្លួនទទេស្អាតសូម្បីក្រវិលមួយគ្រាប់ក៏មិនពាក់។
ដូចដឹងស្រាប់ហើយអ្នកនាងស្រីអូន ក៏ជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូបផងដែរ ដែលអ្នកនាងបានជោគជ័យខ្លាំងសម្បើមជាមួយនិងក្រុមហ៊ុនលក់អាហាបំប៉ន ព្យាបាលជំងឺ និងថែរទាំសុខភាព ដែលធ្វើឲ្យអ្នកនាងសល់លុយ ឡាន ផ្ទះវីឡា ជាច្រើនកន្លែង។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាងថែមទាំងបានជះលុយខ្ទង់លានដុល្លាទិញកាមេរ៉ាថតខ្សែរភាពយន្តលំដាប់ហូលីវ៉ូត ដើម្បីផលិតខ្សែរភាពយន្តខ្លួនឯងថែមទៀតផង។ អ្វីដែលចម្លែកខុសគេនោះ ស្របពេលដែលអ្នកលក់អនឡាញល្បីៗជាច្រើនចូលចិត្តសម្ញែងភាពមានបាន ដោយការទិញមាសពេជ្រកែវកងពាក់ជ្រែកខ្លួន អ្នកនាងស្រីអូន បែរជាមិនសូវរវីរវល់និងរបស់អស់ទាំងនោះទៅវិញ ជាក់ស្តែងក្នុងថ្ងៃខួបកំណើតកូនស្រីអ្នកនាង Love Riya កាលពីយប់មិញគេសង្គេតឃើញថាអ្នកនាងស្រីអូន តែងខ្លួនសាមញ្ញបំផុត ហើយសូម្បីតែក្រវិលមួយគ្រាប់ក៏គ្មានពាក់ផង ដែលខុសឆ្ងាញពីអ្នកលក់អនឡាញដទៃ ពាក់គ្រឿងអលង្ការស្ទើរគ្មានចន្លោះម្រាម។
ទាក់ទងទៅនិងបញ្ហានេះ កន្លងមកអ្នកនាងស្រីអូនបានបញ្ជាក់ថា សមត្ថភាពអ្នកនាងអាចប្រើរ៉ូបតម្លៃពី៥ទៅ៦រយដុល្លាបាន តែមូលហេតុដែលខ្លួនមិនចូលចិត្តចំណាយលុយលើគ្រឿងអលង្ការនិងរបស់ប្រេនៗទាំងនោះ ដោយសារពីមុនអ្នកនាងធ្លាប់ក្រ ហើយយល់ពីអារម្មណ៍ថាពេលអត់ឃ្លានវាបែបម៉េច អីចឹងបើទុកលុយនោះជួយអ្នកដែលលំបាកវាប្រសើរជាង៕ ដោយ៖ កូលាប ក្រហម