Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន​បានផ្ដល់​ជំនួយឥតសំណង ព្រមទាំង​ហិរញ្ញប្បទាន ក្នុងទិសដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​ថ្លែងថា ប្រទេស​ចិន​បានផ្ដល់​ជំនួយឥតសំណង ព្រមទាំង​ហិរញ្ញប្បទាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ការស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​មាន​សក្ដានុពល​ជាច្រើន ក្នុងទិសដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍ​កម្ពុជា​។

​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែតុលា ឆ្នាំ​២០២០ តាម​ការអញ្ជើញ​របស់​លេខាធិការដ្ឋាន​របស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឈូង​សមុទ្រ Pan-Beibu ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា​តាម​វីដេអូ នៅក្នុង​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឈូង​សមុទ្រ Pan-Beibu លើក​ទី​១១ និង​សន្និសីទ​កិច្ចសហប្រតិបត្តិការ​កំ​ពង់​ផែ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​អាស៊ាន​ឆ្នាំ​២០២០ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ណាន​នី​ង ខេ​ត្វ​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ថ្លែង​ទៅកាន់​វេទិកា​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ចិន​ដែល​បានផ្ដល់​ជំនួយឥតសំណង ព្រមទាំង​ហិរញ្ញប្បទាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ការស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​មាន​សក្ដានុពល​ជាច្រើន ក្នុងទិសដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍ​កម្ពុជា​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​លើកឡើងថា វេទិកា និង​សន្និសីទ​កំពង់ផែ​នេះ គឺជា​យន្តការ​មួយ​សម្រាប់​កសាង​នូវ​បណ្តាញ និង​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​នៅក្រោម​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​ចិន ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​ចិន និង​កិច្ចព្រមព្រៀងទ្វេភាគី​។​

​ជាងនេះទៅទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា នេះ​មិនមែនជា​ពេលដែល​ចោទ​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក​ទេ គឺជា​ពេលដែល​ពិភពលោក​ត្រូវ​រួបរួមគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​១៩ និង​ពង្រឹងពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា ដើម្បី​ជំរុញ​នូវ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​ជៀសវាង​ឱ្យបាន​នូវ​ការវិលត្រឡប់​ទៅរក​ការដាក់​នូវ​របាំង ឬ​វិធានការ​នានា ដែល​រិត​ត្បិត​ដល់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ដោយ​សេរី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×