ដោយបានមើលឃើញថា ស្ថានភាពជំនន់ទឹកភ្លៀង បាននិងកំពុងជន់លិចកាន់តែខ្លាំងឡើងៗនៅលើកំណាត់ផ្លូវមួយចំនួន ដែលស្ថានភាពបែបនេះអាចធ្វើឲ្យផ្លូវ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបាន ហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការបិទការធ្វើចរាចរណ៍ប៉ុណ្ណោះអាសន្នមួយរយៈ រហូតរដ្ឋបាលខេត្ដកំពង់ស្ពឺនឹងជូនដំណឹងអំពីការបេីកឱ្យដំណេីរការឡើងវិញ បន្ទាប់ពីស្ថានភាពទឹកបានស្រកចុះមកជាធម្មតាវិញ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ទីរសាធាការនឹងដឹកជញ្ចូនខេត្តកំពង់ស្ពឺ សូមផ្អាកសកម្មភាពចរាចរណ៍ដឹកជញ្ជូនលេីមធ្យោបាយរថយន្តប្រភេទធុនធ្ងន់ឆ្លងកាត់តាមផ្លូវជាតិលេខ៤ (ភូមិសាស្ត្រខេត្ដកំពង់ស្ពឺ គីឡូម៉ែត្រលេខ៣២-១០៧) ផ្លូវជាតិលេខ៤១ (ពីចំណុចថ្នល់ទទឹង រហូតទៅស្រុក បសេដ្ឋ)ផ្លូវលេខ១៤១ (ចាប់ពីចំណុចផ្សាព្រៃផ្ដៅ ទៅកាន់ផ្លូវ១៣០)។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្ដាមានការយោគយល់ និងអធ្យាស្រ័យដើម្បីចូលរួមសហការថែរក្សាផ្លូវថ្នល់កុំឱ្យបាក់ស្រុតនិងជាពិសេសធានាបានសុវត្ថិភាពទាំងអស់គ្នា៕ ដោយ៖ លឹម ហុង