ត្បូងឃ្មុំ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា ប្តីស្លាប់ដោយសារផឹកស្រា ប្រពន្ធជិះកង់ទៅរកអាចារ្យឲ្យមកជួយរៀបចំបុណ្យសពប្តី ប៉ុន្តែជាអកុសលកំពុងជិះកង់នោះស្រាប់តែដួលកង់ពាក់កណ្តាលផ្លូវស្លាប់ភ្លាមៗ ដោយសារខ្យល់គ នាព្រឹកថ្ងៃទី ១៦ តុលា ២០២០ ។
នគរបាលស្រុកមេមត់ បានអំពាវនាវដូច្នេះសូមបងប្អូនអញ្ជើញចូលរួមបុណ្យសពប្តីប្រពន្ធនោះផង ព្រោះរស់នៅក្នុងភាពក្រីក្រ គ្មានសាច់ញាតិបងប្អូន និងគ្មានផ្ទះសម្បែងនោះទេ ។
បច្ចុប្បន្នសពនោះត្រូវបងប្អូនអ្នកភូមិតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរនៅសាលាបុណ្យ ស្ថិតក្នុងភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕ ដោយ៖បញ្ញាស័ក្តិ