ស្ត្រីម្នាក់បានស្លាប់ចោលកូនអាយុទើបតែ៥ខែ ដោយពុំទាន់ដឹងមូលហេតុនៅឡើយទេ ខណៈសពរបស់នាងកំពុងត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យខេត្តកំពត ដើម្បីរង់ចាំសាច់ញាតិមកទទួល។
សពស្ត្រីខាងលើដែលមានឈ្មោះ សោភ័ណ្ឌ និងមានទីលំនៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានដឹងថា បានស្លាប់កាលពីយប់មិញ (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០) នៅក្នុងខេត្តកំពត។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ «កូនអ្នកស្រែ កូនអ្នកស្រែ» ដែលជាអ្នករស់នៅក្នុងភូមិក្បែរ បានប្រាប់ឲ្យដឹងតាមរយៈខមិនថា ពេលនេះគាត់បានជូនដំណឹងនវដល់លោកមេភូមិអង្គស្វាយរួចហើយ ប៉ុន្តែ គាត់ក៏មិនទាន់ដឹងថា មេភូមិជួយចាត់ចែងដោះស្រាយយ៉ាងណានោះទេ ខណៈដែលសពស្ត្រីខាងលើក៏ជាកូនកំព្រាគ្មានឪពុកម្ដាយ គ្មានបងប្អូនសាច់ញាតិនោះទេ។
គណនីខាងលើក៏បានឲ្យដឹងទៀតថា តាមពិតទៅ ដើមកំណើតគ្រួសាររបស់គាត់ មិនមែនមានកំណើតកើតជានៅភូមិអង្គស្វាយចេក ឃុំចារស្រុកព្រៃកប្បាស ខេត្តតាកែវ ទេ តែគ្រួសារគាត់ជាអ្នកចំនូលថ្មី មានស្រុកកំណើតនៅស្រុកអន្លង់វែង ខេត្តសៀមរាបឯណោះ ។ នេះបើតាមប្រសាសន៍របស់អ៊ុមេភូមិអង្គស្វាយចេក៕ ដោយ៖ លឹម ហុង