Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​នាក់ នៅក្នុង​រាជធានី​ភ្នំពេញ​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង អាជ្ញាធរ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​គ្រប់ពេល​

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ហើយ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​បានទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​ប្រជាពលរដ្ឋ​ទាំងនេះ​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​យកចិត្តទុកដាក់​គ្រប់ពេល មិន​ថា​ការហូបចុក ការ​ស្នាក់នៅ​និង​ការធ្វើ​អនាម័យ​ដើម្បី​សុខភាព​ល្អប្រសើរ​នោះទេ​។​

នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈដែល​លោក​និង​លោកស្រី អញ្ជើញ​ចែក​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ រងគ្រោះ​និង​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​មកពី​ស្ទឹង​ព្រែក​ត្នោត​៨៦៣​គ្រួសារ នៅ​សង្កាត់​រលួស​ខណ្ឌដង្កោ​នា​ព្រឹក​ថ្ងៃទី​១៧ តុលា​នេះ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​យកចិត្តទុកដាក់​ណាស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ​។​សម្តេច​បាន​បញ្ជា​ឲ្យ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជាមុនសិន រឿង​ទ្រព្យសម្បត្តិ​ចាំ​គិត​ក្រោយ ហើយ​អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​អ្នកការពារ ទ្រព្យសម្បត្តិ​ទាំងនោះ ពោលគឺ​អ្នក​ដឹក​ចេញ បើ​មិនមាន​ប័ណ្ណ​សម្គាល់​យានយន្ត​ច្បាស់លាស់​ទេ គេ​មិន​អនុញ្ញាត​ឲ្យ​ដឹក​ចេញ​ឡើយ ។​

លោក​បន្តថា ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​គ្រួសារ​ហើយ​ដែរ​ទទួលរង​ការលិចលង់​នៅក្នុង​រាជធានី​ភ្នំពេញ​។ តែ​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ធ្ងន់​និង​មានទឹក​ជ្រៅ​ជាងគេ​គឺ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌដង្កោ​នេះឯង ។​លោក​ក៏បាន​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​បើ​មាន​បញ្ហា​អ្វីមួយ​ចង់​ឲ្យ​មានការ​ជួយសង្គ្រោះ សូម​ទាក់ទង​មកកាន់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញាធរ​យើង​បាន​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​

គួរ​បញ្ជាក់ថា អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ចែកជូន​ប្រជាពលរដ្ឋ រងគ្រោះ​និង​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​មកពី​ស្ទឹង​ព្រែក​ត្នោត នៅ​សង្កាត់​រលួស​ខណ្ឌដង្កោ​នា​ព្រឹក​ថ្ងៃទី​១៧ តុលា​នេះ មាន​ចំនួន​៨៦៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ ឃី​ត​១ ដែលមាន​ទាំង (​ភួយ មុង កន្ទេល ខ្នើយ )​អង្ករ​ចំនួន ២៥​គីឡូក្រាម មី​១​កេស ទឹកបរិសុទ្ធ​១​កេស​ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×