ភ្នំពេញ៖បុរសម្នាក់រួមទាំងកូនតូចដាក់ពីមុខបើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកនឹងទ្រូងផ្លូវពេញទំហឹង រួចបន្តឡើងលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតផ្ទៃខាងមុខទាំងស្រុង ចំណែកឯតៃកុងនិងកូនតូច រងរបួសស្រាលបញ្ជូននទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១០ និង០០ នាទី ថ្ងៃសៅរ៍ទី១៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ សហពន្ធរុស្ស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ រួមទាំងមានកូនតូចដាក់ឲ្យអង្គុយពីមុខ បើករថយន្តម៉ាក ស៊ីណា ពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BD 7837 ធ្វើដំណើក្នុងទិសដៅពីលិច មកកើតក្នុងល្បឿនលឿន
ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ទាក់ដៃជាមួយនឹងកូន បួងចង្កូតមិនផុតជ្រុលទៅបុកទ្រូងនាគពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យដាច់កង់មួយចំហៀង រួចបន្តទៅឡើងចិញ្ចើមផ្លូវបណ្តាលឲ្យរងខូចខាតផ្ទៃពីខាងមុខ ស្ទើទាំងស្រុង ចំណែកឯតៃកុងបើកបរ រួមនិងកូនរងរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ទាក់ទងទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត