Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ជាថ្ងៃ​ចុងក្រោយ​នៃ​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

​ភ្នំពេញ​៖ នៅថ្ងៃនេះ(​ទី​១៩ ខែតុលា ឆ្នាំ​២០២០) ​​ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការចុះឈ្មោះ​បោះឆ្នោត ប្រចាំឆ្នាំ​២០២០ នៅ​គ្រប់​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ទាំង​១៦៤៦​ឃុំ​-​សង្កាត់​ទូទាំងប្រទេស បាន​ដំណើរ​ការធម្មតា បន្ទាប់ពី​មាន​ការិយាល័យ​មួយចំនួន ជួប​បញ្ហា​ដោយ​ជំនន់​ទឹកភ្លៀង​មក​នោះ​។​

លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ​ថា បានបញ្ជាក់​ថា នៅ​ព្រឹក​នេះ នៅ​ខេត្តកណ្តាល ដំណើរការ​ចុះឈ្មោះ​ប្រព្រឹត្ត ទៅ​នៅ​គ្រប់កា​រិ​ល័យ​១២៧/១២៧ ដោយ​ការិយាល័យ​ដែល​បាន​ផ្អាក​ទាំង​៣ ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​ដំណើរការ​ឡើងវិញ​ហើយ ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ​ផងដែរ ក៏​បើក​ដំណើការ ១០៥/១០៥ ការិយាល័យ​។ នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ការិយាល័យ​នៅ​១៦៤៦​ឃុំ​-​សង្កាត់ បាន​ដំណើរការ​។​ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​អញ្ជើញ ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​សរុប ២៥៧,៥៤៥​នាក់ ដែល​ស្មើនឹង ៨៥.៤% លើ​ចំនួន​ប៉ាន់ស្មាន​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី​ប្រចាំឆ្នាំ​ចំនួន ៣០០,៣៩០​នាក់​។​

​សូមបញ្ជាក់ថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​នេះ មាន​រយៈពេល​ត្រឹមតែ​១៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់ ១៩ ខែតុលា ឆ្នាំ​២០២០៕

ដោយ៖បញ្ញាស័ក្តិ