ជីប ម៉ុង លែន ដែលអភិវឌ្ឍគម្រោង ហ្គ្រេនភ្នំពេញស៊ីធី កំពុងកែប្រែផ្លូវរបស់គម្រោងនេះឲ្យធំទូលាយ និងខ្វាត់ខ្វែង អមដោយដើមឈើ និងសួនច្បារ ងាយស្រួលធ្វើដំណើរ និងប្រកបដោយសុវត្ថិភាពខ្ពស់ ទាំងសម្រាប់ទាំងយានយន្ត និងថ្មើរជើង។
វិថីដែលកំពុងត្រូវបានអភិវឌ្ឍនោះរួមមាន បីខ្សែមានទទឹងរហូតដល់១៨ម៉ែត្រ និង៩ខ្សែទៀតមានទទឹង៨ម៉ែត្រ។ តាមបណ្តោយវិថី១៨ម៉ែត្រនឹងមានផ្លូវថ្មើរជើងទទឹង១,៥ម៉ែត្រអមសងខាង ប្រកបដោយសុវត្ថិភាពខ្ពស់សម្រាប់អ្នកថ្មើរជើង។
ជាងនេះទៅទៀត នៅតាមបណ្តោយមហាវិថី និងវិថីនីមួយៗក្នុងគម្រោងនឹងមានអមដោយដើមឈើធំៗ សួនច្បារ ដែលមានផ្សារភ្ជាប់នឹងធម្មជាតិ ដែលនឹងផ្តល់ភាពស្រស់ស្រាយ។គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ហ៊ុំពទ្ធ័ទៅដោយធម្មជាតិស្រស់ត្រកាល រួមមានទីលានវាយកូនហ្គោលស្តង់ដាអន្តរជាតិ១៨ឡូ និងសួនឧទ្យានដ៏ធំ Central Park។
ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទទួលសិទ្ធិកាន់កាប់ទាំងស្រុង និងអភិវឌ្ឍគម្រោង ហ្គ្រេនភ្នំពេញស៊ីធី នេះ កំពុងអភិវឌ្ឍគម្រោងមួយនេះឲ្យក្លាយជាគម្រោងសហគមន៍លំនៅដ្ឋានប្រណិត សុខដុមរមនា និងការផ្សារភ្ជាប់នឹងធម្មជាតិ ដែលនឹងផ្តល់ជូនលើសពីលំនៅឋាន តែជាផ្ទះដ៏កក់ក្តៅបំផុត៕
ដោយ៖CEN