Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ បាន​ថ្លែងថា កម្ពុជា​កំពុង​ពង្រឹង​វិស័យ​កសិកម្ម​- កសិឧស្សាហកម្ម​ក្នុងពេល​វិបត្តិ​កូ​វីដ​-១៩(​វីដេអូ​)

​ភ្នំពេញ​៖ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា នៅក្នុង​ពេលដែល​វិបត្តិ Covid-19 កំពុង​ឆ្លង​រាតត្បាត​ពិភពលោក គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​មួយចំនួន​រង​ផលប៉ះពាល់​។ ក៏ប៉ុន្តែ​ចំពោះ​វិស័យ​កសិកម្ម​- កសិឧស្សាហកម្ម គឺ​នៅតែ​ជា​វិស័យ​ដ៏​សំខាន់​ចម្បង​បំផុត ក្នុងការ​ពង្រឹង​សេដ្ឋកិច្ចជាតិ​កម្ពុជា​។

​សម្តេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា “​ពិតណាស់ គឺ​យើង​ត្រូវ​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ (covid-19) ឲ្យ​ទៅជា​ឱកាស​នៃ​ការវិនិយោគ ក៏ដូចជា​ការអភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម​បន្ថែមទៀត ដើម្បី​គោលដៅ​អភិវឌ្ឍ និង​ភាព​រីកចម្រើន​នាពេល​អនាគត​ខាងមុខ របស់​ប្រទេស​កម្ពុជា​”៕​ដោយ​៖​បញ្ញា​ស័ក្តិ​