Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្តាយ​ឈឺ​ដាក់​សេរ៉ូម​ក្នុងផ្ទះ ភ្លេច​មើល​កូន​លេង​ទឹក​បណ្តាល​ឲ្យ​លង់​ស្លាប់​

​ស្រុក​ព្រៃនប់​៖ ក្មេងប្រុស​អាយុ ២​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់​ពេល​ទៅលេង​លើ​ទូក​តែម្នាក់ឯង ខណៈ​ម្តាយ​មាន​ជំងឺ​សម្រាក​ព្យាបាល​ដាក់​សេរ៉ូម​នៅក្នុង​ផ្ទះ មិនបាន​ចាប់អារម្មណ៍​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​កំពុងទូក​ព្រែ​កតា​លេ​វ ក្នុងភូមិ​ស្វាយ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ក្មេងរងគ្រោះ​មានឈ្មោះ កា ដាវ​ណ្ណ ភេទ​ប្រុស អាយុ ២​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​បាន​ទៅលេង​លើ​ទូក​ដែល​ចត​នៅ​កំពុងទូក​តែម្នាក់ឯង ខណៈ​ម្តាយ​មាន​ជំងឺ​សម្រាក​ព្យាបាល​ដាក់​សេរ៉ូម​នៅក្នុង​ផ្ទះ​មិនបាន​ចាប់អារម្មណ៍ លុះដល់​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ដដែល ទើប​ដឹងថា​បាត់​កូន​ក៏​នាំគ្នា​ដើររក ស្រាប់តែ​ប្រទះឃើញ​កូន​លង់ទឹក​ស្លាប់​បាត់ទៅហើយ​។

​ក្រោយ​សមត្ថកិច្ច​ធ្វើការ​ពិនិត្យឃើញថា ក្មេងរងគ្រោះ​ពិតជា​ស្លាប់​ដោយសា​លង់ទឹក​ពិតប្រាកដ​មែន ក៏បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ : កុលាប ក្រហម​


×