Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងស្រី​ម្នាក់ បាន​រអិល​ជើង​ធ្លាក់ចូល​ទៅក្នុង​ល្បាក់ទឹក នៃ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ រក​មិនទាន់​ឃើញ​

​ព្រះសីហនុ​៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នៅ​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ក្នុង​ប្រតិបត្តិ​ការស្វែងរក​ក្មេងស្រី​ម្នាក់ ដែល​បាន​រអិល​ជើង​ធ្លាក់​ចូលទៅក្នុង​ល្បាក់ទឹក នៃ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ ស្ថិតនៅ​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​សូមបញ្ជាក់ថា ប្រតិបត្តិ​ការស្វែងរក​ក្មេងស្រី​ខាងលើ គឺធ្វើឡើង​នៅវេលា​ម៉ោង​២​រសៀល បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​ពី​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ ដោយ​ធ្វើ​ប្រាស់​កម្លាំង​សរុប​របស់​ខេត្ត ធ្វើការ​រុករក​នៅលើ​ទីតាំង​ដែល​ក្មេងស្រី​ខាងលើ​រអិល​ជើង​ធ្លាក់ចូល និង​ទីតាំង​ផ្សេងទៀត រហូតដល់​ម៉ោងជាង​៦​ល្ងាច នៅតែ​មិនទាន់​រកឃើញ​។

​តាម​ការសន្និដ្ឋាន​រប​ស់​មន្ត្រី​ជំនាញ​បាន​លើកឡើងថា ក្មេងស្រី​ខាងលើ​គឺ​ស្លាប់បាត់​បង់ជីវិត​ហើយ​។ ដោយសារ​ស្ថានភាព​យប់​ងងឹត និង​ល្បឿន​ទឹកធ្លាក់​បោក​ចុះ​ខ្លាំង ទើប ឯកឧត្តម​អភិបាលខេត្ត សម្រេច​ដក​កម្លាំង​កំពុងធ្វើការ​រុករ​កឡើ​ង​មកលើ​គោក​វិញ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ក្រុម​ជួយសង្គ្រោះ​របស់​យើង​។

​ទន្ទឹមនេះ​ឯកឧត្តម​អភិបាល បានដាក់​ចេញ​នូវ​ផែនការ​ស្វែងរក​ក្មេងស្រី​រងគ្រោះ​នៅ​ព្រឹកស្អែក​បន្តទៀត ដោយ​ឯកឧត្តម បាន​មានប្រសាសន៍​បន្ថែមថា​៖ «​ទោះបី​ក្មេងស្រី​ខាងលើ​ស្លាប់បាត់​ជីវិត​ក៏ដោយ ក៏​យើង​ត្រូវ​ស្វែងរក​សាកសព​ឱ្យឃើញ​ដែរ​»៕​ដោយ​៖​បញ្ញា​ស័ក្តិ​


×