Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​ពាក់​ព័​ន្ធបទល្មើស​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​២​នាក់​

​ក្រចេះ​៖ ជនសង្ស័យ​ជា​ឪពុក​ដែល​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ឆ្លូង​ចាប់​ឃាត់ខ្លួន​នេះ​ឈ្មោះ នឿន សុធីអាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ធ្វើស្រែ​ចម្ការ​នៅ​ភូមិ​រលៀក ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង​។

ជនសង្ស័យ​រូបនេះ​ត្រូវបាន​នគរបាល​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែតុលា ទៅតាម​ពាក្យបណ្តឹង​របស់​ស្រី្ត​ជា​ប្រព​ន្ឋ​និង​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ដែល​សុ​ទ្ឋ​តែ​រង​ការចាប់រំលោភ​សេពសន្ថវៈ​ពី​ជនសង្ស័យ​ជា​ឪពុក​រហូត​បានសម្រេច​ជា​បន្តបន្ទាប់ ក្នុងអំឡុង​រយះពេល​ជាច្រើន​ខែ និង​ទើប​ក៏​តែ​បែកធ្លាយ​។

ក្មេងស្រី​រងគ្រោះ​ជា​កូន​សុ​ទ្ឋ​តែ​ស្ថិតក្នុង​វ័យ​អ​នី​ត​ជន​ម្នាក់​អាយុ​១៣​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​១៥​ឆ្នាំ​។ សព្វថ្ងៃ​ពួកគេ​រស់នៅ​ក្នុងបន្ទុក​គ្រួសារ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×