Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​នាំ​ចៅស្រី​អាយុ​ជាង​១​ខួប ទៅលេង​ផ្ទះ​បងប្អូន លុះ​ពេល​ត្រលប់​មកវិញ​ជិះ​កង់​បី​ឥណ្ឌា​គេច​ពី​ម៉ូតូ បណ្ដាល​ឲ្យ​ផ្អៀង​ធ្លាក់​ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ​ ៖ ​ស្ត្រី​ជា​ជីដូន​ម្នាក់​នាំ​ចៅ​ទៅលេង​ផ្ទះ​បង​ពេល​ត្រឡប់មកវិញ ​ជិះ​កង់​បី​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​​​​គេច​ពី​ម៉ូតូ​បណ្តាល​ឲ្យ​ក្រឡាប់​សង្ក់​លើ​កៀប​និង ក បណ្ដាល​ឲ្យ​មុត ស្លាប់​ក្នុង​ថ្លុកឈាម សំណាង​ណាស់​ដែល​មិន​រងរបួស​លើ​ចៅ ចំណែក​ម្ចាស់​កង់​បី និង​ម្ចាស់​ម៉ូតូ​ត្រូវ​សម​ត្ត​កិច្ច​ឃាត់​បាន​យកទៅ​សួរនាំ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កេី​ត​ឡេី​ង​នៅ​ម៉ោង​៥ និង​០០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ នៅត្រងចំណុច​ជិត​ស្នាក់ការ​ភូមិ​ឬ​ស្សី ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ទី​២​ន សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​បើ​យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​បានឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក ធូ ដេ ដែល​ពាក់​ផ្លាកលេខ តាកែវ 1M 70 32 ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើ​មក​លិច ក្នុង​ល្បឿន
​ខណៈពេល​ជិត​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ឃើញ​កង​បី​ឥណ្ឌា​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1GM 99 12 ដឹក​ជនរងគ្រោះ​ខាងលើ និង​ចៅស្រី ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិច​មក​កើត ខណៈ​មក​ជិត​ដល់​ចំណុចកើតហេតុ​ស្រាបតែ​ជិះ​គេច​ពី​ម៉ូតូ​ក៏​ចាប់​ហ្វ្រាំង​បណ្តាល​ឲ្យ​ក្រឡាប់​កៀប​ចំក​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ តែ​សំណាង​ណាស់​មិន​រងរបួស​ទៅលើ​ក្មួយ​ស្រី​ត្រង់ណា​នោះឡើយ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​សហការ​ជាមួយនឹង​ជំនាញ​ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​វាស់វែង​យក​កង់​បី​និង​ម៉ូតូ​ទៅ​រក្សាទុក​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​ដោយ​៖​សា​មេ​៉ត​

spot_img
×