ភ្នំពេញ៖ និយាយដល់ចែដា ម្ចាស់ប្រេន DW អ្នកលេងហ្វេសប៊ុកណាថាមិនស្គាល់ ព្រោះជាបុគ្គលជោគជ័យខ្លាំងម្នាក់លើវិស័យលក់ឡេអនឡាញក្នុងស្រុកខ្មែរ ហើយថ្មីៗនេះបានបែកគំនិតលក់ក្តាមជ្រក់ម្តងក៏មានការគាំទ្រភ្លូកទឹកភ្លូកដីទៀត រហូតក្នុងមួយថ្ងៃលក់អស់ក្តាមរាប់រយតោន។
ស្របពេលទទួលបានការគាំទ្រយ៉ាងខ្លាំងបែបនេះ ក៏មានការរិះគន់មួយចំនួនធ្វើឱ្យម្ចាស់ប្រេន DW ក្តៅស្លឹកត្រចៀកមិនស្ទើរដែរ រហូតដល់បោះពាក្យសម្តីគ្រោតគ្រាតឱ្យអ្នកដែលទិញក្តាមហើយ រិះគន់ថាមិនឆ្ងាញ់ឱ្យធ្វើច្រាសខ្លួនឯងទៅ។
គួរបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យម្ចាស់ប្រេន DW ខឹងច្រឡោតបែបនេះ គឺដោយសាតែអ្នកទិញក្តាមរបស់នាងយកទៅញាំបានបង្ហោះវីដេអូក្នុងបណ្តាញសង្គម Tik Tok ថា ក្តាមរបស់នាងមានរសជាតិមិឆ្ងាញ់ ប្រៃផ្អែម គ្មានជាតិជូរ ដូចទឹកត្រីស្ករ ហើយសួរថាអ្នកដែលបានញាំក្តាម DW ដូចនាងឬអត់!។
យ៉ាងណាក៏ដោយមានមតិជាច្រើនបានរិះគន់លើម្ចាស់ប្រេន DW ដូចជា «ស្តាប់សម្តីអ្នកលក់នេះហើយ មានអ្នកណាចង់ស៊ីទៀត?»។ «កុំថាឡើយ15$ មួយរយរៀលក៏ស្តាយដែរបើប៉ះអ្នកលក់ចឹង»។ «គេស៊ីមិនកើតប្តឹងគេ» ជាចុងក្រោយក៏មានបុរសម្នាក់ចេញវីដេអូថា គួររៀនធ្វើញាំខ្លួនឯងទៅកុំឱ្យមានលុយទិញហើយគេជេរទៀត៕ ដោយ៖ កូលាប ក្រហម