ក្រចេះ៖អធិការដ្ឋាននគរបាលស្រុកសំបូរ បានឲ្យដឹងថា មនុស្សចំនួន៤នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកសំបូរ ស្រាវជ្រាវចាប់ខ្លួនពាក់ព័ន្ឋនិងករណីរក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់សម្រាប់ធ្វើសកម្មភាពបាញ់គោប្រជាពលរដ្ឋយកមកភ្លាស់សាច់លក់។
ពួកគេទាំង៤នាក់មានទីលំនៅក្នុងឃុំរលួស និងឃុំស្រែជិះ ស្រុកសំបូរ។ ក្នុងនោះមាន១នាក់ឈ្មោះផេង ភ្លា អាយុ៤៣ឆ្នាំ(ជាម្ចាស់អាវុធធុនអាកា47 មួយដើមមានគ្រាប់ចំនួន១២គ្រាប់)។ កន្លងមកក្រុមជនទាំងនេះតែងតែដើរធ្វើសកម្មភាពលួចបាញ់គោរបស់អ្នកស្រុក យកមកលក់ដោយបន្លំថា ជាសាច់សត្វព្រៃ។
នៅថ្ងៃទី២៣ ខែតុលា កម្លាំងនគរបាលល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលបានជួនប្រទះឃើញសកម្មភាពរបស់ក្រុមជនទាំងនេះបាញ់សត្វគោរបស់អ្នកភូមិយកមកភ្លាស់ដាក់បាវយកមកលក់ដោយន្លំថាជាសាច់សត្វទន្សោង៕ដោយ៖បញ្ញាស័ក្តិ