Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេស៊ីលីដា​៖ សាធារណជន​នៅតែ​អាច​ក្លាយជា​ម្ចាស់​ភាគហ៊ុន របស់​ធនាគារ តាមរយៈ​ការចូលរួម​វិនិយោគ​ភាគហ៊ុន​

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​វិនិយោគិន​ចូលរួម​ជួញដូរ​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ជា​មធ្យម​ក្នុង​មួយថ្ងៃ​ប្រមាណ​២​ម៉ឺន​ហ៊ុន បើ​គិត​ជា​រូបវ័ន្ត​បុគ្គល​ក្នុង​ម្នាក់ៗ​ជួញដូរ​ប្រមាណ​២​ពាន់​ហ៊ុន ហើយ​បានធ្វើឱ្យ​សកម្មភាព​នៃ​ការជួញដូរ​មូល​ប​ត្រ​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា​កាន់តែ​មាន​ភាព​សកម្ម​ជាង​ពីមុន​។

​លោកស្រី ម៉ារ អម​រ៉ា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ស្ដីពី​ឱកាស​ចំណេញ​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០២០​កន្លងទៅនេះ នៅ​ការិយាល័យ​កណ្ដាល​ធនាគា​រ អេស៊ីលីដា ថា​ធនាគារ អេ​ស៊ី​ដា​។​

​លោកស្រី ម៉ារ អម​រ៉ា នៅតែ​បន្ត​ស្វាគមន៍​ចំពោះ​សាធារណជន ក្នុងការ​ក្លាយខ្លួនជា​ម្ចាស់​ភាគហ៊ុន ក្នុង​ធនាគារ​តាមរយៈ​ការចូលរួម​វិនិយោគ​ភាគហ៊ុន​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា បើទោះបីជា​បច្ចុប្បន្ន​វិនិយោគិន​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​កំពុង​ជួញដូរ​ភាគហ៊ុន​ធនាគារ​នេះ​ក្នុង​ផ្សារ​មូល​ប​ត្រ​រួចហើយ​ក្ដី ។​
​លោកស្រី​បន្ថែមទៀតថា ចាប់តាំងពី​ធនាគារ អេស៊ីលីដា បាន​បោះផ្សាយ​ភាគហ៊ុន​ក្នុង​ផ្សា​រមូល​ប​ត្រ​ឃើញថា បាន​ជំរុញ​ឱ្យ​វិនិយោគិន​កាន់តែ​ចាប់អារម្មណ៍ និង​ចូលរួម​ជួញដូរ​កាន់តែច្រើន ដែល​ក្នុងនោះ​ជាង​៩០​ភាគរយ​បាន​ជួញដូរ​ភាគហ៊ុន​របស់​អេស៊ីលីដា និង​បានធ្វើឱ្យ​តម្លៃ​ភាគហ៊ុន​អេស៊ីលីដា​បាន​កើនឡើង​មួយកម្រិត​បើ​ធៀប​នឹង​តម្លៃ​បោះផ្សាយ ។​

​លោក​បណ្ឌិត អ៉ិ​ន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏បាន​ឲ្យ​ដឹងថា​ដែរ​ថា ទីផ្សារ​ភាគហ៊ុន​បច្ចុប្បន្ន​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​សាធារណជន និង​វិនិយោគិន ជាពិសេស​គឺ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​ផ្ដល់ឱកាស​ចំណេញ​យ៉ាងច្រើន ដល់​វិនិយោគិន​តាមរយៈ​ការវិនិយោគ​ទៅលើ​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ដែល​បាន​ដាក់លក់​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​៕
​ដោយ​៖CEN​

×