Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​លើ​សំណុំរឿង​លោក រស់ សុ​ឃិត ចាងហ្វាង​កាសែត​ជាតិខ្មែរ នៅ​ថ្ងៃស្អែក​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នា​២០២០ ស្អែក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​លើ​សំណុំរឿង​លោក រស់ សុ​ឃិត ចាងហ្វាង​កាសែត​ជាតិខ្មែរ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមិថុនា ឆ្នាំ​២០២០ និង​ដាក់ឱ្យ​ជាប់ឃុំ​តាំងពី​ពេល​នោះមក​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។​

​លោក រស់ សុ​ឃិត សរសេរ​អត្ថបទ​ជាច្រើន​រិះគន់​បញ្ហា​សង្គម ដែល​កើត​មាននៅ​កម្ពុជា និង​ធ្វើការ​ផ្សព្វផ្សាយ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ លោក សុ​ឃិត ជាប់ចោទ​ពីបទ ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។

​លោក រស់ សុ​ឃិត ចាងហ្វាង​កាសែត​ជាតិខ្មែរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​បទល្មើស ញុះញង់​បង្កឱ្យមាន​ភាព​វឹង​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​ការឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី លោក សៀង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​មួយ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ដោយ​បង្គាប់​ឱ្យ លោក រស់ សុ​ឃិត បង្ហាញខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យបាន​មុន​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​សាកសួរ​ពី​ដំណើររឿង ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕

ដោយ : បញ្ញាស័ក្តិ

×