ធ្លាប់បង្ហាញការធ្លាក់ទឹកចិត្តខ្លាំងពីការចំណាយថវិកាច្រើនចំពោះស្ថានីយ៍អវកាសអន្ដរជាតិ (ISS) ប្រធានាធិបតីសហរដ្ឋអាមេរិចហាក់ដូចជាកំពុងធ្វើចលនាដើម្បី ឯកជនភាវូបនីយកម្ម ស្ថានីយ៍អវកាសនេះ។
ស្ថានីយ៍អវកាស ISS ត្រូវបានបង្កើតឡើងជាលើកដំបូងជាមួយនឹងបេសកកម្មជាច្រើន ,ដើរតួនាទីជាមជ្ឈមណ្ឌលផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ជើងហោះហើរ ចូលទៅក្នុងអវកាស ដ៏ធំធេង។
ស្ថានីយ៍អវកាសអន្ដរជាតិ (ISS) អាចក្លាយជាគម្រោងពាណិជ្ជកម្ម ដែលដំណើរការដោយវិស័យឯកជន។ វាគឺជាបំណងប្រាថ្នារបស់ម្ចាស់ សេតវិមាន បន្ទាប់ពីគោលនយោបាយរបស់អ្នកកាន់តំណែងមុនរបស់គាត់ បានសំរេចបញ្ឈប់ការផ្តល់មូលនិធិសម្រាប់បន្ទប់ពិសោធន៍ ដែលមានតំលៃថ្លៃនេះ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។
អត្ថបទកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ចុះថ្ងៃទី 11 ខែកុម្ភៈបានបញ្ជាក់ថារដ្ឋបាលលោកប្រធានាធិបតី Donald Trump គ្រោងធ្វើឯកជនភាវូបនីយកម្ម ISS នេះ។
យោងតាមឯកសារនេះការសំរេចចិត្តបញ្ចប់ការគាំទ្រផ្ទាល់របស់វ៉ាស៊ីនតោនចំពោះ ISS នៅឆ្នាំ 2024 មិនមែនមានន័យថា ស្ថានីយអវកាសត្រូវតែចាកចេញពីគន្លងផែនដី ហើយបញ្ចប់បេសកកម្មស្រាវជ្រាវរបស់ខ្លួន។ ប្រហែលជាអង្គការ NASA នឹងបន្តប្រតិបត្តិការមួយចំនួនរបស់ ISS ។
យោងតាមឯកសារខាងលើ អង្គការ NASA នឹងពង្រីកបញ្ជីឈ្មោះដៃគូអាជីវកម្មជាតិ និងអន្តរជាតិរបស់ខ្លួនក្នុងរយៈពេលប្រាំពីរឆ្នាំខាងមុខ ដើម្បីថែរក្សាប្រតិបត្តិការរបស់ ISS នៅធានាថា មនុស្សបន្តទៅដល់និងមានវត្តមាននៅក្នុងគន្លងផែនដីរយៈទាប។
លោក Trump បានស្នើ 150 លានដុល្លារសម្រាប់ប្រតិបត្តិការ ISS ក្នុងឆ្នាំសារពើពន្ធ 2019 ហើយបន្តផ្តល់ថវិកាដល់មន្ទីរពិសោធន៍ក្នុងឆ្នាំខាងមុខនេះ។ ប៉ុន្តែគាត់ក៏ចង់ទទួលបានប្រាក់ត្រលប់មកវិញតាមដែលអាចធ្វើទៅបានប្រសិនបើវិស័យឯកជនមានឆន្ទៈបង់ប្រាក់សម្រាប់ ISS ។
គោលបំណងនៃសំណើថវិកានេះគឺដើម្បីអភិវឌ្ឍផ្នែក ពាណិជ្ជកម្ម ធានាថាក្រុមហ៊ុនដែលស្នងតំណែងរបស់ ISS អាចប្រតិបត្តិបានតាមតម្រូវការនៃបរិយាកាសនៃការរីកចម្រើនអវកាសដែលកំពុងតែលូតលាស់ ត្រឡប់ទៅរកគម្រោងឯកជនវិញ។
អវកាសយានិក Kate Rubins កំពុងជួសជុលខ្សែកាបនៅស្ថានីយ៍ ISS នាថ្ងៃទី 19 ខែសីហា ឆ្នាំ 2012 ។
សម្រាប់ការផ្លាស់ប្តូរដោយរលូន សេតវិមានមានបំណងចង់ឱ្យវិស័យឯកជនផ្តល់របាយការណ៍វិភាគទីផ្សារនិងផែនការអភិវឌ្ឍ។ ទោះបីជាយ៉ាងណាក៏ដោយផែនការធ្វើឯកជនភាវូបនីយកម្ម ISS ទំនងជាប្រឈមនឹងការប្រឆាំង។
សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង 100 ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើមគម្រោងហើយបានរួមចំណែកប្រមាណ 3-4 ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីរក្សាប្រតិបត្តិការនិងគាំទ្រ ISS ដែលជាគម្រោងរួមគ្នាមួយជាមួយ ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) ភ្នាក់ងាររុករកបរិយាកាសជប៉ុន (JAEA) និងទីភ្នាក់ងារអវកាសរុស្ស៊ី (RSA) ។
ចាប់តាំងពីការចាប់ផ្តើមនៃការកាន់តំណែងរបស់អតីតប្រធានាធិបតីអាមេរិក George W. Bush កាលពីឆ្នាំ 2001 ដល់ឆ្នាំ 2009 អង្គការណាសាបានអនុម័តសកម្មភាពឲ្យម៉ៅការកិច្ចការមួយចំនួន ISS ដោយចាប់ផ្តើមជាមួយការអនុវត្តផ្គត់ផ្គង់ ឲ្យដំណើរការហោះហើររបស់ SpaceX និង Orbital ATK ។ ក្រុមហ៊ុនឯកជនបន្តទទួលយកការ ផ្គត់ផ្គង់ភ័ស្តុភារមួយចំនួនសម្រាប់ ISS ក្នុងអំឡុងពេលអាណត្តិរបស់លោកបារ៉ាក់អូបាម៉ា។
អវកាសយានិកបីនាក់នៅក្នុងចន្លោះតូចចង្អៀតរបស់ ISS
ទោះយ៉ាងណាក៏ដោយវាមិនទាន់ច្បាស់ថា តើក្រុមហ៊ុនពាណិជ្ជកម្មឯកជនអាចទទួលប្រយោជន៍ពីការដាក់ឱ្យដំណើរការស្ថានីយ៍អវកាសនេះឡើងវិញបានទេ។ អង្គការ NASA មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ។
ISS មានកន្លែងរស់អតិប្បរមាសម្រាប់មនុស្ស 6 នាក់ ហើយធ្វើដំណើរ 400 គីឡូម៉ែត្រពីផែនដីក្នុងល្បឿនប្រហែល 28,000 គីឡូម៉ែត្រ ក្នុងមួយម៉ោង ISS ត្រូវចំណាយពេល ៩០នាទី ដើម្បីធ្វើការបង្វិលជុំវិញផែនដី ១ជុំ៕
ទោះបីត្រូវបានបាញ់បង្ហោះឡើងតារាវិថីពីឆ្នាំ ១៩៩៨ តែដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០០០ ទើបស្ថានីយ៍នេះទទួលអវកាសយានិកដំបូង ៣រូប នៃក្រុមស្រាវជ្រាវលេខ ១ រួមមាន Bill Shepard Krikalev របស់ NASA អវកាសយានិករុស្ស៊ី Yuri Gidzenko និង Sergei Krikalev ក្នុងដំណើរបេសកកម្មអូសបន្លាយរយៈពេល ១៣៦ថ្ងៃ៕ ចន្ទ្រា