Sunday, December 10, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​សា​ធាតុ​គ្រឿង​៧​នាក់ នៅ​ខណ្ឌ​ដង្កោ​

spot_img

​ភ្នំពេញ ​៖​ ការបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ដោយ​កងកម្លាំង​សមត្ថកិច្ច​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវលំ ស្ថិតក្នុង​ភូមិ​ព្រៃ​សំ​ព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​ឱ្យដឹងថា​៖​ជនសង្ស័យ​ចំនួន​៧​នាក់​៖ ទី​១.​ឈ្មោះ ឈួន ផល្លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ទីលំនៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​) ទី​២​ឈ្មោះ ឈួន ម៉ាឡៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ទីលំនៅ​ផ្ទះ​លេខ​៣៨ ផ្លូវលំ ស្ថិតក្នុង​ភូមិ​ព្រៃ​សំ​ព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ (​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​) ទី​៣​ឈ្មោះ ណៃ ស្រស់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​សម្រួស​ឲ្យប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​) ទី​៤​ឈ្មោះ ជា វណ្ណៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ទី​៥​ឈ្មោះ ស៊ុន ចាន់ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ទី​៦​ឈ្មោះ ផាន់ ចាន់​ផល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​រលួស ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល (​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ទី​៧​ឈ្មោះ ក្រូច វណ្ណដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​)​។​

​សមត្ថកិច្ច​បន្តថា​៖​វត្ថុតាង​ចាប់យក​៖ ១.​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៨​កញ្ចប់​ថង់​តូច ២.​ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CW-4184 ៣.​ម៉ូតូ​កង់​បី ម៉ាក​C100​កូរ៉េ​ផ្លឹស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1BQ-0652 មាន​លេខ​ម៉ាស៊ីន 001990 ៤.​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​សមត្ថកិច្ច​បន្តថា​៖​មុនពេល​កើតហេតុ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរ​សេ​នីយ៏ឯក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ លោក​វរសេនីយ៍ទោ​សូរ វិសាល អធិការរង​នគរបាល​ខណ្ឌ​ដង្កោ លោក​អនុ​សេនី​ឯក តឹប ប៊ុនថេន នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាលក្រាំ​ង​ពង្រ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​សម្រួស​ឲ្យប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រង់​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវលំ ស្ថិតក្នុង​ភូមិ​ព្រៃ​សំ​ព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ហើយ​សមត្ថកិច្ច​ឆែកឆេ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៨​កញ្ចប់​ថង់​តូច របស់​ជនសង្ស័យ​ឈ្មោះ ឈួន ម៉ាឡៃ ចំនួន​៦​កញ្ចប់​ថង់​តូច ដែល​លាក់​នៅក្នុង​កំប៉ុង​ជ័រ​ពណ៌​ស របស់​ជនសង្ស័យ​ឈ្មោះ ណៃ ស្រស់ ចំនួន​១​កញ្ចប់​ថង់​តូច ដែល​លាក់​ទុក​នៅ​ក្នុង​ហោប៉ៅ​ខោ​មុខ​ខាងស្តាំ របស់​ជនសង្ស័យ​ឈ្មោះ ឈួន ផល្លី ចំនួន​១​កញ្ចប់​ថង់​តូច ដែល​លាក់ទុក​នៅក្នុង​កា​បូ​ប​លុយ​ពណ៌​សូកូឡា ហើយ​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​រួម​និង​វត្ថុតាង យកមក​ធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ តាម​នីតិវិធី​ច្បាប់​។​ក្រោយពី​ធ្វើ​ការសាកសួរ​ជនសង្ស័យ​ឈ្មោះ ឈួន ម៉ាឡៃ ឈ្មោះ​ឈួន ផល្លី និង​ឈ្មោះ​ណៃ ស្រស់ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​យើង​ឲ្យ​ស្គាល់​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ ក្រូច វណ្ណដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្រោយមក​នៅ​វេលា​ម៉ោង​១៦ និង​០០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ក្រូច វណ្ណដា នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ លេខ​៦ ផ្លូវជាតិ​លេខ​៣ ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រយ​កមក​ធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​។​
​សមត្ថកិច្ច​អះអាង​ដែរ​៖​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ និង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×