Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបើក​ការស៊ើបអង្កេត​សំណុំរឿង​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប តុលាការ​កំពូល​សម្រេច​តម្កល់​សេចក្ដីសម្រេច​របស់​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល​

spot_img

​ភ្នំពេញ​៖ លោក និល ណុន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល នៅ​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០​នេះ បានសម្រេច​តម្កល់​សេចក្ដីសម្រេច​របស់​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល ពាក់ព័ន្ធ​នឹង​ការបើក​ការស៊ើបអង្កេត​សំណុំរឿង​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប ដោយ​សម្អាងថា ការឱ្យ​បើក​ការស៊ើបអង្កេត​វិញ​នេះ ដើម្បីឱ្យ​តុលាការ​ស្វែងរក​ភស្តុតាង​បន្ថែម​។​

​កាលពី​ថ្ងៃទី​៣ ខែតុលា​ឆ្នាំមុន សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឱ្យ​បើក​ការស៊ើបអង្កេត​ឡើងវិញ​នូវ​សំណុំរឿង​ប្រឆាំង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ ។​ប៉ុន្តែ​អតីត​បុគ្គល​វិទ្យុ​អាស៊ីសេរី​ទាំង​២​រូបនេះ បាន​ប្ដឹងទៅ​តុលាការ​កំពូល​ជា​បន្តបន្ទាប់ ដោយ​ជំទាស់​នឹង​សេចក្ដីសម្រេច​បែបនេះ​រប​ស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​( ម​.​ស​.​ម​.​ក​) បាន​លើកឡើងថា
​សាលដីកា​តុលាការ​កំពូល​តម្កល់​សាលដីកា​ចាត់​របៀប (​សាលដីកា​បង្គាប់​ឱ្យមាន​ការស៊ើបអង្កេត​ប​ន្ថែ​ម​) លើ​បទ​ចោទ​ប្រគល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើឱ្យ​អន្តរាយ​ការការពារ​ជាតិ ដែល​មិនមាន​ភស្តុតាង​ប្រឆាំងនឹង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​លោក យាង សុធា​រិន្ទ គឺជា​រឿង​គួរឱ្យ​សោកស្ដាយ ហើយ ម​.​ស​.​ម​.​ក មានការ​ខកចិត្ត​ចំពោះ​ការបន្ត​យាយី​តាមផ្លូវ​តុលាការ​លើ​អ្នក​ទាំងពីរ ដែល​នៅ​មិនទាន់​ទទួលបាន​សេចក្តីសម្រេច​ជាក់លាក់​ណាមួយ អស់​រយៈពេល​ជិត​បី​ឆ្នាំ ចាប់តាំងពី​ពេល​ចាប់ខ្លួន​ពួកគេ តាំងពី​ដំបូង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 


spot_img
×