Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ស្ត្រី​ម្នាក់ ដែល​បន្លំ​ធ្វើជា​ជន​មាន​ពិការ ចូលរួម​ក្នុង​ការតវ៉ា​នៅមុខ​ស្ថានទូត​ចិន​

​ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ស្ត្រី​ម្នាក់ ដែល​បន្លំ​ធ្វើជា​ជន​មាន​ពិការ ក្នុង​រូបភាព​នយោបាយ ដែល​ធ្វើឱ្យ​បាត់បង់​សេចក្តីថ្លៃថ្នូ​និង​កិត្តិយស​ជន​មាន​ពិការភាព​ពិតប្រាកដ ចូលរួម​ក្នុង​ការតវ៉ា​នៅមុខ​ស្ថានទូត​ចិន​នាពេល​កន្លងមក ដែល​លោក​ចៅក្រម​បានដាក់​ស្ថិតក្រោម​ការ​ពិ​តិ​ត្យ​ពីបទ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​លោក ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ថ្លែង​សារ​នៅលើ page facebook ផ្លូវការ​របស់លោក​នៅ​ថ្ងៃទី ២៩ ខែតុលា​ឆ្នាំ ២០២០​នេះ​ថា ជនខិលខូច​ត្រូវតែ​ទទួលខុស​ត្រូវចំ​ពោ​មុខ​ច្បាប់​!​។​

​លោក​សូម​អរគុណ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដែល​បាន​ឆ្លើយតប​នឹង​ការស្នើសុំ​វែកមុខ​ជន​ខិល​ខួច​បន្លំ​ធ្វើជា​ជន​មាន​ពិការ ក្នុង​រូបភាព​នយោបាយ ដែល​ធ្វើឱ្យ​បាត់បង់​សេចក្តីថ្លៃថ្នូ​និង​កិត្តិយស​ជន​មាន​ពិការភាព​ពិតប្រាកដ​។ សូមមេត្តា​បន្ត​តាមដាន​វែកមុខ​ជន​នៅ​ពីក្រោយ​ខ្នង​ថែមទៀត​។​

​លោក ឯក ប៉ូ​លី​ហ្វីល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ឈ្មោះ សាត ជា ភេទ​ស្រី កើត​ថ្ងៃទី​៧ ខែ ៣ ឆ្នាំ​១៩៥៣ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ទីកន្លែង​កំណើត​ភូមិ​ជី​ហែ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ទី​លំ​បែ​បច្ចុប្បន្ន​ផ្ទះ​លេខ​៦៣​ង ផ្លូវលំ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ​។​

​លោក​ចៅក្រម​បានសម្រេច​ដាក់​ឲ្យ​ស្ថិតក្រោម​ការ​ពិ​តិ​ត្យ​ពីបទ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​ស​ប្តិ​សុខ​សង្គម ប្រព្រឹត្ត នៅ​ចំណុច​មុខ​ស្ថានទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន សង្កាត់​ទួល​ទំពូង ខណ្ឌ​ចំការ​ម រាជ​ធា​ឪ​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១០ តាម​ប​ញ្ញ​តិ​មាត្រា​៩៩៩ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​តាម​របាយការណ៍​សំយោគ ចុះ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ របស់​ការិយាល័យ​ប្រឆាំង​ភេរវកម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន បានស្នើ​សុំ​ដីកា​បញ្ជា​ឱ្យ​នាំខ្លួន​ឈ្មោះ សាត ជា​។ ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឲ្យ​បាន​ពេញលេញ គប្បី​សម្រេច​នាំខ្លួន​ឈ្មោះ សាត ជា មក​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បំភ្លឺ​។ ហេតុដូច្នេះ​សម្រេច ឲ្យ​ខ្លួន​ឈ្មោះ សាត ជា ដែលមាន​អត្តសញ្ញាណ​ខាងលើ ។ បង្គាប់​មក​កម្លាំង​សាធារណៈ ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ខាងលើនេះ​មក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​សូមបញ្ជាក់ថា​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពីពេល​ថ្មីៗ​នេះ​បានចេញ​ដីកាឃុំខ្លួន​មេខ្លោង​ចំនួន ៣​នាក់​ដែល​បាន​ដឹកនាំ​មនុស្ស​មួយក្រុម​ប្រមាណ​ជា ១៥ នាក់​ធ្វើ​ការតវ៉ា​នៅមុខ​ស្ថានទូត​ចិន​កាលពី​ថ្ងៃទី ២៣​ខែតុលា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


×