Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលជាតិ​កម្ពុជា និង​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ពង្រឹង​កិច្ចសហប្រតិបត្តិការ បង្ការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ និង​កិច្ចការ​ថែរក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន​

​ព្រំដែន​អន្តរជាតិ​ម៉ុក​បាយ ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​ដឹកនាំ​គណៈប្រតិភូ​នគរបាលជាតិ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស នៃ​សាធារណ​:​រដ្ឋ​សង្គមនិយម​វៀតណាម ដោយមាន​ការចូលរួម​ពី លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឡេ ឌឹ​កថា​យ មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ព្រំដែន​អន្តរជាតិ​ម៉ុក​បាយ ខេត្ត​តៃនិញ ដើម្បី​ពិភាក្សា និង​វាយតម្លៃ​លើ​លទ្ធផល​កិច្ចសហប្រតិបត្តិការ បង្ការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ និង​កិច្ចការ​ថែរក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន​ក្នុង​រយៈពេល​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​នេះ ។​

​ក្នុងជំនួប​នេះ ភាគី​ទាំងពីរ​បានធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ រវាង​នគរបាលជាតិ​កម្ពុជា និង​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ដែល​គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់ ដល់​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស និង​ប្រជាជន​ទាំងពីរ និង​ថែ​រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន បង្កលក្ខណៈ​អំណោយផល ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ជីវភាព​រស់នៅ​ដោយ​សុខសាន្ត របស់​ប្រជាជន​ទាំងសងខាង​។ ជាពិសេស នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ បណ្តា​កងកម្លាំង​នៅតាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ក៏បាន​ខិតខំ​សហការ​ជួយ​គ្នា​ទៅវិញទៅមក​ទាំង​ស្មារតី និង​សម្ភារ ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

​សម្រាប់​ទិសដៅ​ទៅមុខ ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​បង្កា​រ​ទប់ស្កាត់ នូ​វាល់​បទល្មើស​ឆ្លងដែន​គ្រប់​ភេទ ឲ្យ​កាន់តែ​សកម្ម​រីកចម្រើន​ទៅមុខ​បន្ថែមទៀត ដើម្បី​ធានាបាន​នូវ​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំងពីរ ដោយ​ផ្តោតលើ​អាទិភាព​មួយចំនួន​ដូចជា ៖ ការបន្ត​កិច្ចសហការ​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ការចូលរួម​បង្កលក្ខណៈ​ដល់​ភារកិច្ច​ខ័​ណ្ឌ​សីមា និង​ការបោះបង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់​ចប់​ជា​ស្ថាពរ ទៅតាម​ផែនការ​ការងារ​របស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ ការជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ព្រមទាំង​ការគាំទ្រ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផងដែរ​។​

​មុននឹង​បញ្ចប់​នៃ​កិច្ចប្រជុំ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡេ ឌឹ​កថា​យ មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស ក៏បាន​ប្រគល់​សម្ភា​រៈស​ម្រា​ប់​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជូន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

ដោយ៖បញ្ញាស័ក្តិ

×