Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា ជំរុញ​ការនាំចេញ​អង្ករ ម្រេច​កំពត និង​ស្ករត្នោត​កម្ពុជា ទៅកាន់​ចក្រភព​អង់គ្លេស​

ភ្នំពេញ​៖ ក្នុងជំនួប​បេសកជន​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ប្រចាំ​កម្ពុជា​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានលើកឡើង​ពី​បំណង​របស់​កម្ពុជា ចង់​បង្កើន​ការនាំ​ផលិតផល​កសិកម្ម​មួយចំនួន​របស់​ខ្លួន ចូល​ទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស ពិសេស​គឺ​អង្ករ ម្រេច​កំពត ដែល​ទទួលបាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (Geographical Indication-GI) របស់ EU ហើយ​និង​ស្ករត្នោត​ខេត្តកំពង់ស្ពឺ ដែល​រំពឹង​ថា​នឹង​ទទួលបាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​របស់​EU ក្នុង​ពេលខាងមុខ​។​

​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ចេញ​ប្រកាស​ផ្លូវការ​មួយ អំពី​លទ្ធផល​នៃ​ជំនួប​រវាង លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក Edward Vaizey បេសកជន​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភ​: ឆ្នាំ ២០១៨ ។​

​ឆ្លើយតប​ទៅនឹង​សំណើរ​នេះ លោក​បេសកជន បាន​គូសបញ្ជាក់ថា “​ឯកឧត្តម​ផ្ទាល់ ក៏​បាន​កត់សម្គាល់​ពី​គុណភាព​ដ៏​ល្អ​នៃ​ស្ករត្នោត​កម្ពុជា និង​បាន​សម្តែង​ក្តីជឿជាក់ ក្នុង​អនាគត ស្ករត្នោត​កម្ពុជា​នឹង​ទទួលបាន​ការពេញនិយម​នៅ​លើ​ទីផ្សារ​ចក្រ​អង់គ្លេស ហើយ​បាន​សន្យា​ខិតខំ​សម្រួលការ​នាំចូល​ផលិតផល​នេះ ទៅកាន់​ទៅ​ចក្រភព​អង់គ្លេស​។​

​លោក​បេសកជន បាន​សម្តែង​ការចាប់អារម្មណ៍​ចំពោះ​ការរីកចម្រើន​យ៉ាង​លឿន​ផ្នែក​សេដ្ឋកិច្ច នៅ​កម្ពុជា ហើយ​បាន​បញ្ជាក់ថា អង់គ្លេស​ត្រៀមខ្លួន​ដើម្បី​ធ្វើ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ជាមួយនឹង​កម្ពុជា ក្រោយ​ការចាកចេញ​របស់​អង់គ្លេស​ពិ​សហភាព​អឺរ៉ុប​។ លោក​ក៏​បាន​អះអាងថា​នឹង​ខិតខំ​ដើម្បី​លើកស្ទួយ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ហើយ​និង​វត្តមាន​ធុរកិច្ច​របស់​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា ។​

​ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី និង​គណៈប្រតិភូ ក៏​បាន​ពិភាក្សា និង​ឯកភាព​គ្នា​បង្កើតឲ្យមាន​ទំនាក់ទំ​នងសហប្រតិបត្តិ​ការ​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយនឹង​បណ្ឌិតសភា​ការទូត​របស់​ចក្រភព​អង់គ្លេស​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×