ភ្នំពេញ៖ករណីនេះបានបង្កភាពភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន ដោយគេបានឃើញលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ។
អាជ្ញាធរបានអះអាងថាស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេនៅលើសួនច្បារខាងត្បូង ព្រះបរមរាជវាំង វេលាម៉ោង ១១ និង ១៥នាទីយប់ថ្ងៃទី៣១ខែតុលា ឆ្នាំ២០២០ ។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ករណីមានស្ត្រី ឈឺពោះឆ្លងទន្លេនៅលើសួនច្បារខាងត្បូង ព្រះ បរមរាជវាំងក្នុងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក ភ្លាមៗ។ លោកសុខ ពេញវុធអភិបាលខណ្ឌដូនពេញ បាន ទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកចតុមុខ មកដឹកគាត់យកទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យនិងបានឧបត្ថម្ភថវិកាជូនគាត់មួយចំនួនផង ៕ ដោយ៖CEN