ភ្នំពេញ៖មនុស្សស្លាប់ចំនួន៧នាក់(ស្រីម្នាក់)របួសធ្ងន់ស្រាល២០នាក់ (ស្រី៦នាក់) យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបញ្ជាក់ថា គ្រោះថ្នាក់ ចរាចរណ៍ទូទាំងប្រទេសរយៈពេលមួយថ្ងៃ គឺថ្ងៃទី៣១ខែតុលាឆ្នាំ២០២០ កើតឡើង១៣លើក(យប់៧លើក) ។
នគរបាលបានបញ្ជាក់ថា ករណីជនរងគ្រោះស្លាប់សរុប៧នាក់ ដោយសារបើកបរ(ម៉ូតូស្លាប់៧នាក់) របួសធ្ងន់៦នាក់របួសស្រាលម្នាក់, រថយន្តតូចរបួសធ្ងន់២នាក់របួសស្រាល១នាក់, រថយន្តធំរបួសធ្ងន់ម្នាក់របួសស្រាល២នាក់, យានផ្សេងៗរបួសធ្ងន់៣នាក់របួសស្រាល២នាក់, ថ្មើរជើងរបួសធ្ងន់២នាក់ ។
នគរបាលនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈអះអាងទៀតថា មូលហេតុគ្រោះថ្នាក់៖ ល្បឿន១លើកស្លាប់ម្នាក់, មិនគោរពសិទ្ធិ៦លើកស្លាប់នាក់, មិនប្រកាន់ស្តាំ៣លើកស្លាប់២នាក់, ប្រជែងគ្រោះថ្នាក់១លើក, បត់មិនប្រយ័ត្ន១លើក, កត្តាយាន១លើក។
សូមជម្រាបថា តាមជាលទ្ធផលត្រួតពិនិត្យមធ្យោបាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ៖ មធ្យោបាយចូលគោលដៅសរុប៣១១៥គ្រឿង ម៉ូតូ២២៤៨គ្រឿង។ មធ្យោបាយល្មើសសរុប ៧៩៥គ្រឿង ម៉ូតូ៦៥១គ្រឿង ។ មធ្យោបាយពិន័យសរុប៧៩៥គ្រឿងនិងម៉ូតូ៦៥១គ្រឿង ៕ ដោយ៖CEN