Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​ខែ្មរ ចំនួន ៣៧​នាក់​លួច​ឆ្លងដែន​ទៅ​ថៃ ត្រូវ កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី ឃាត់ខ្លួន អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​ការធ្វើសកម្មភាព​បែបនេះ​ទៀត​

​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី ៖ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​និង​០០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី បានធ្វើការ​ល្បាត​តាម​របៀង​ស្លាប​ឆ្វេង និង​ស្លាប​ស្តាំ ក្នុង​រង្វង់​ប្រតិបត្តិ​ការណ៍​របស់​ប៉ុស្តិ៍ ដើម្បី​ទប់ស្កាត់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ធ្វើការ​ឆ្លងដែន​តាម​របៀង​។

​បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍ ក៏បាន​ប្រទះឃើញ​ប្រជាពលរដ្ឋ​ខែ្មរ ចំនួន ៣៧​នាក់ ស្រី ១៧​នាក់ ក្នុងនោះ​កុមារ ០៥​នាក់ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ស្រុក​សំពៅ​លូន ដែល​ខ្លះ​ជា​អ្នកស៊ីឈ្នួល​លើក​សម្ភារៈ និង​ខ្លះទៀត​ជា​អាជីវករ បានធ្វើការ​ឆ្លងដែន​ចេញទៅ​ផ្សារ បាន​ខៅ​ឌី​ន (​ផ្សារ​ជាប់​ព្រំដែន​) ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ តាម​របៀង (​ស្លាប​ឆ្វេង និង​ស្លាប​ស្ដាំ​) របស់​ប៉ុស្តិ៍​។

​ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្តិ៍ បានធ្វើ​ការអប់រំ​ណែនាំ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ខាងលើ ឲ្យ​បញ្ឈប់​ការធ្វើសកម្មភាព​បែបនេះ​ទៀត និង​បានអនុញ្ញាត​ឲ្យ​ពួកគាត់​ត្រលប់​ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


×