Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកលក់​ឡាន​បន្លំ​ខ្លួន​ជា​ប៉េអឹម​ម្នាក់ បបួល​ស្រី​ស្អាត​ហាត់ប្រាណ​លើ​គ្រែ , អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​ថា​បុគ្គល ស្វាយ វង្ស ពុំមាន​ឈ្មោះ ក្នុង​ក្របខ័ណ្ឌ​អង្គភាព​កងរាជអាវុធហត្ថ​ទេ​

​ភ្នំពេញ​៖​លោក ស្វាយ វង្ស ជា​មន្ត្រី​ប៉េអឹម​ពាក់​ស័ក្តិ​២ និង​ជា​អ្នកទិញ​លក់​ឡាន បាន​បបួល​ស្រី​ស្អាត​ម្នាក់ ហាត់ប្រាណ​លើ​គ្រែ ថែមទៀត​ផ្ញើ​វីដេអូ​អាសអាភាស​ឲ្យ​គេ​មើល​ទៀតផង​នោះ នៅ​ថ្ងៃទី​២​ខែវិច្ឆិកា​នេះ ត្រូវបាន​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​ប្រកាស​ច្រានចោល​ព័ត៌មាន​នោះ ហើយ​ថា​បុគ្គល ស្វាយ វង្ស ពុំមាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​អង្គភាព​កងរាជអាវុធហត្ថ​ទេ​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ សូម​ជម្រាបជូន​អ្នកសារព័ត៌មាន និង​សាធារណជន​មេត្តា​ជ្រាបថា “​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ កងរាជអាវុធហត្ថ​បានឃើញ​បណ្ដាញសារព័ត៌មាន​ចុះផ្សាយ អំពី​បុគ្គល​ម្នាក់​ស្លៀកពាក់ ឯកសណ្ឋាន​កងរាជអាវុធហត្ថ មានឈ្មោះ អ ស្វាយ វង្ស ខ្ញុំបាទ​សូមបញ្ជាក់ថា បុគ្គល​នេះ ពុំមាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​អង្គភាព​កងរាជអាវុធហត្ថ​ទេ​”​។​

​នា​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Ly Na បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​មួយ បង្ហាញ​ពី​សកម្មភាព​របស់លោក ស្វាយ វង្ស ដែលជា​មន្ត្រី​ប៉េអឹម​ពាក់​ស័ក្តិ​២ និង​ជា​អ្នកទិញ​លក់​ឡាន​បាន​បបួល​ស្រី​ស្អាត​ម្នាក់ ហាត់ប្រាណ​លើ​គ្រែ ថែមទៀត​ផ្ញើ​វីដេអូ​អាសអាភាស ឲ្យ​គេ​មើល​ទៀតផង ។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​រិះគន់​មន្ត្រី​ប៉េអឹម រូបនេះ​ថា ឃើញ​ស្រី​ស្អាត​មិនបាន បែរជា​មើលងាយ​គេ ហ៊ាន​បបួល​គេ​ហាត់ប្រាណ​លើ​គ្រែ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×