បាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជម្រាបជូនសាធារណជន ពិសេសបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅពេលនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទទួលហើយនូវបណ្តឹងរបស់ លោក ឆោម ពិសម័យ ភ្នាក់ងារសារព័ត៌មាន (កោះសន្តិភាព) ប្រចាំខេត្តបាត់ដំបង ដែលលោកទទួលរងការគំរាមកំហែងដល់ជីវិតតាមបណ្តាញសង្គម។
នៅពេលនេះ លោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការជាបន្ទាន់ ដល់ផែនជំនាញឱ្យធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះហើយ ករណីស្រាវជ្រាវរកឃើញថាពិតជា មានអំពើល្មើសច្បាប់មែននោះ សមត្ថកិច្ចនគរបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ៕
ដោយ៖បញ្ញាស័ក្តិ