Wednesday, May 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្រី ដា​ណា បើក​ឳ​កាស​ឲ្យ​អ្នក​ចង់​ក្លាយជា​តារាចម្រៀង និង​ផ្តល់​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​សម្រាប់​ជ័យលាភី​

​ភ្នំពេញ​៖ អ្នកនាង ទ្រី ដា​ណា ដែល​បច្ចុប្បន្នកំពុង​ជោគជ័យ​ខ្លាំង​លើ​របរ​អន​ឡាញ​និង​ហាង​លក់​ពេជ្រ ថ្មីៗ​នេះ​អ្នកនាង​បានប្រកាស​បើក​ឳ​កាស​ឲ្យ​អ្នក​ដែល​ចង់​ក្លាយជា​តារាចម្រៀង​មក​ប្រឡង​នៅ​ក្រុមហ៊ុន​ខ្លួន​ផ្ទាល់ និង​ផ្តល់​ប្រាក់រង្វាន់​ចំនួន​១​ម៉ឺន​ដុល្លារ​សម្រាប់​ជ័យលាភី​លេខ​១​ផងដែរ​។​

​តាមរយៈ​គណនី TikTok ផ្ទាល់​របស់​អ្នកនាង ទ្រី ដា​ណា ទើបបាន​បង្ហោះ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ឲ្យ​ដឹងថា អ្នកនាង​មាន​ដំណឹង​ពិសេស​មួយ​សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​តារាចម្រៀង ឥលូវ​នេះ​អ្នកនាង​មក​បើក​ឳ​កាស​ហើយ​។ ដោយ​អ្នកនាង​នឹង​បើក​ការប្រឡង​ជា​ផ្លូវការ​មួយ​នៅ​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ជ្រើសរើស​តារាចម្រៀង​សម្រាប់​ឆ្នាំ​២០២០ ហើយ​សម្រាប់​ជ័យលាភី​លេខ​១​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១​ម៉ឺន​ដុល្លារ និង​កុងត្រា​រយៈពេល​២​ឆ្នាំ​ក្នុងការ​ច្រៀង​សម្រាប់​ក្រុមហ៊ុន​ផ្ទាល់ ព្រម​ជាមួយនិង​ការជំរុញ​ឲ្យ​មាន​ភាពល្បីល្បាញ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្រៅពី​របរ​អន​ឡាញ​និង​ហាង​លក់​ពេជ្រ អ្នកនាង ទ្រី ដា​ណា ក៏​ទំនងជា​ស្រឡាញ់​នូវ​វិស័យ​សិល្បៈ​ចម្រៀង​ផងដែរ ព្រោះ​ជារឿយៗ​អ្នកនាង​តែងតែ​ថត​បទ​ចម្រៀង cover បង្ហោះ​ក្នុង​បណ្តាញ​សង្គម ហើយ​ចុង​ក្រោយនេះ​ក៏បាន​ប្រកាស​បើក​ការប្រឡង​រើស​តារាចម្រៀង​សម្រាប់​ក្រុមហ៊ុន​ខ្លួន​ទៀត​៕ ដោយ​៖ កូ​លាប ក្រហម​

×