ខេត្តកោះកុង៖ កម្លាំងនគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៨ បានចុះកាប់បំផ្លាញដំណាំកញ្ឆា ដែលប្រជាពលរដ្ឋលួចដាំនៅតាមផ្ទះ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមភូមិន្ទ។ លោក ហេង លាង អធិការនគរបាលក្រុងខេមរភូមិន្ទ បានអោយដឹងថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានកាប់បំផ្លាញចោលដំណាំកញ្ឆាជិត ៤០ដើម និងឃាត់ខ្លួនមនុស្ស 2នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។
លោកបន្តថា ក្រោយពីបានសាកសួរ និងអប់រំណែនាំ រួចសមត្ថកិច្ចបានឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដាំដុះ រួចដោះលែងឲ្យវិលត្រឡប់ទៅផ្ទះវិញ។ លោកបន្តថា ក្នុងករណីថ្ងៃក្រោយមិនរាងចាលសមត្ថកុច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ ដែន សីមា