ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទៅឡើងទួលទប់ចង្កូតមិនទាន់បណ្តាលឲ្យដួលបោកនឹងលូស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃអង្គារទី៣ ខែ វិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវតំបន់សេដ្ឋកិច្ចពិសេស ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់នាក់ជិះម៉ូតូមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ (1BQ-65 02) ធ្វើដំណើក្នុងទិសដៅពីជើង មកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវមិនប្រយ័ត្នក៏ជ្រុលទៅឡើងទួល រួចក៏ដួលខ្ទាតទៅបុកនឹងលូបណ្តាលឲ្យបែកខួរស្លាប់ភ្លាមៗ។
សូមបញ្ជាក់ សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះមកដល់ធ្វើកំណត់ហេតុ និងវាស់វែងយកម៉ូតូទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សព រថយន្តសាម៉ុយយកទៅតម្កល់ទុកនៅវត្តរង់ចាំស្រាវជ្រាវរកសាច់ញាតិបន្ត ៕ ដោយ៖ សា មេត