Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ចំនួន ៣​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ករណី​ផ្ទះ​អាវុធ​បណ្តាល​ឲ្យ​ជនសង្ស័យ​ស្លាប់​

​ខេត្តកំពត​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​ចំនួន ៣​នាក់ ដែល​បង្ក​ឲ្យ​ផ្ទះ​អាវុធ​បណ្តាល​ឲ្យ​ជនសង្ស័យ​ស្លាប់ ដើម្បី​អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ដោយមាន​ការចុះផ្សាយរ​បស់​សារព័ត៌មាន​មួយចំនួន និង​គណនី​ហ្វេ​ស​ប៊ុ​ក Parith JB កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំណងជើង​ថា​«​ប៉ូលិស​ខេត្តកំពត​បាន​បាញ់​គាត់​ស្លាប់​យប់​ថ្ងៃ​ពីរ ហើយ​ដឹក​សព​មក​ឲ្យ​ដល់ផ្ទះ ហើយ យកលុយ​មក​សងជំងឺចិត្ត 4500$ ដើម្បី​បញ្ជ​ប់​រឿង​តើ​ច្បាប់​ស្រុក​ខ្មែរ​មាន​ចឹ​ង​អត់​សូម​បងប្អូន​ដែល​ដឹង ជួយ​ខ​មិន​ផង តើ​មានច្បាប់​បែប​នឹង​អត់​? ហើយ​ប៉ូលិស​ធ្វើ​ចឹ​ង​ត្រូវ ឬ​ខុស សូម​បងប្អូន Share ម្នាក់​មួយ​ផង កុំ​ឲ្យ​ប៉ូលិស​មួយចំនួន​ចេះតែធ្វើ​ខុស​តាម​អំពើ​ចិត្ត​ពេក​» ។​

សូមបញ្ជាក់ថា ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​១០​នាទី ជនល្មើស​១​ក្រុម មាន​គ្នា​ចំនួន​៥​នាក់ (១-​ឈ្មោះ ម៉ម វិបុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​(​ស្លាប់​), ២-​ឈ្មោះ ធម្ម កុម្ភៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​ឃាត់ខ្លួន​បាន​), ៣-​ឈ្មោះ ម៉ាត់ សើ​គី​រី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៤-​ឈ្មោះ សុខ ធា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៥-​ឈ្មោះ រ៉ា​ន់ ភេទ​ប្រុស អាយុ​ជាង ២០​ឆ្នាំ​) ជិះ​ម៉ូតូ ០២​គ្រឿង បាន​កាប់​ឈ្មោះ តឿ ចាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត នៅ​ចំណុច​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត បណ្តាលឱ្យ​រងរបួស​ក្បាល​ជា​ទម្ងន់​។ មូលហេតុ ជនរងគ្រោះ​ផឹក​កាហ្វេ​នៅ​តុ​ក្បែរ​ជនសង្ស័យ នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ ។ ពេលនោះ​ជនរងគ្រោះ​មើលមុខ​ជនសង្ស័យ ធ្វើឱ្យ​ពួកគេ​ខឹង​តាម​កាប់​នៅពេលដែល​ចេញពី​ហាង​កាហ្វេ​។
ក្រោយពេល​កើតហេតុ​កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​កំពត បាន​ចុះ​ដល់​កន្លែងកើតហេតុ ប្រមូល​ព័ត៌មាន និង​ពង្រាយ​កម្លាំង​តាម​ដងផ្លូវ​ស្ទាក់​ឃាត់​ក្រុម​ជនសង្ស័យ​។ ភ្លាមៗ នោះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​១​គ្រឿង​មាន​គ្នា​២​នាក់ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ឈប់​ហើយ​ថែម ទាំង​បើក​បំ​បុក​កម្លាំង​សមត្ថកិច្ច​រងរ​បូស​ចំនួន​២​នាក់​។ ដោយ​ឃើញ​ស្ថានភាព​បែបនេះ កម្លាំង​សមត្ថកិច្ច​ដ៏ទៃទៀត ក៏បាន​ផ្ទះ​អាវុធ​ផ្ចុច​ដី​ដើម្បី​ឲ្យ​ឈប់ បណ្តាល​ឲ្យ​ផ្លាត​ត្រូវ​ជនសង្ស័យ ១​នាក់​ស្លាប់​នៅពេលដែល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ និង​ឃាត់ខ្លួន​គូកន​បាន​១​នាក់ ។​

សកម្មភាព​របស់​កង​កម្លាំង​ខាងលើនេះ ស្របតាម​ខ្លឹមសារ​មាត្រា ៣១ រហូតដល់ មាត្រា ៣៧ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ក៏បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​ចំនួន ០៣​នាក់ ដែល​បង្ក​ឲ្យ​ផ្ទះ​អាវុធ​បណ្តាល​ឲ្យ​ជនសង្ស័យ​ស្លាប់ ដើម្បី អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្តតាម​នីតិវិធី​។​
ក្រៅពីនេះ​ក្នុង​ទឹកចិត្ត​ប្រកបដោយ​មនុស្សធម៌ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​នាំយក​ថវិកា​ចំនួន $៤,៥០០ (​បួន​ពាន់​ប្រាំ​រយ​ដុល្លារ​គត់​) ប្រគល់ជូន​ក្រុមគ្រួសារ​សព​សម្រាប់ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


×